យោងតាមគេហទំព័រ yourjewishnews បានអោយដឹងថា ស្ត្រី ជាម្តាយម្នាក់ ត្រូវជាប់គុក និង ពិន័យជាប្រាក់ ចំនួន ១លានដុល្លារ បន្ទាប់ពីនាងបានសម្លាប់កូនស្រី ដែលទើបនឹងកើត។

ប៉ូលីសបានបង្ហាញថា ស្ត្រីដែលត្រូវប៉ូលីសចាប់ខ្លួននោះ មានឈ្មោះ Nina Koistinen អាយុ ៣៦ឆ្នាំ រស់នៅ រដ្ឋ Arizona សហរដ្ឋអាមេរិក និង កូនចំនួន ៩នាក់។ ប៉ូលីស បាននិយាយបន្តទៀតថា ស្ត្រីជាម្តាយរូបនេះ ត្រូវចោទប្រកាន់ពីបទ ប្រើដៃ ខ្ទប់ច្រមុះ និងមាត់កូនស្រីដែលទើបកើត បាន ៦ថ្ងៃ រហូតដល់ថប់ដង្ហើមស្លាប់។

ពីដំបូងស្ត្រីជាម្តាយបានបដិសេធ ហើយគ្រាន់តែ និយាយប្រាប់ថា នាង បានគេងសង្កត់ពីលើកូនស្រីតូចនោះ នៅពេលដែលនាង កំពុងបំបៅដោះ។ ប៉ុន្តែក្រោយពី ប៉ូលីសសាកសួរនិងស៊ើបអង្កេត ទើបម្តាយចិត្តខ្មៅនោះ សារភាពថា នាងសម្លាប់កូនស្រីបង្កើត ពីព្រោះនាងច្រណែននឹងប្តីរបស់នាង ដែលតែងតែចំនាយពេល ជាមួយកូនស្រីទើបនឹងកើតនោះ ច្រើនជាង ជាមួយនាង ហើយម្យ៉ាងវិញទៀតនាង ក៏មានកូនច្រើន រួចហើយ។

ចំណែក លោក Bradley  ជាស្វាមីរបស់ជនល្មើស  បាននិយាយថា គាត់ ប្រទះឃើញកូនស្រី លែងដឹងខ្លួន ប្រហែល ម៉ោង ៦ និង ៤៥នាទី ព្រឹក។ នោពេលនោះ គាត់បានប្រញាប់ប្រញាល់ បញ្ជូនកូនស្រីនោះទៅមន្ទីពេទ្យ ប៉ុន្តែ ត្រូវគ្រូពេទ្យប្រកាសថាស្លាប់បាត់បង់ជីវិតទៅហើយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏ដែលបានកើតឡើងនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]