នៅប្រទេសមិកស៊ីកូ មានអ្នកមានមួយចំនួន និយមគ្រឿងអលង្ការ ដែលមានជីវិតរស់រវើក អាចធ្វើដំណើរដោយខ្លួនឯង។ គ្រឿងអលង្ការនេះមានលក់ នៅតាមហាងអលង្ការនានា ហើយគេឲ្យឈ្មោះវាថា pet-cessories ដែលចាប់ផ្តើមចេញលក់ទាំងពីទសវត្សន៍ ១៩៨០ ។

គ្រឿងអលង្ការនេះគឺ ការយកតម្រាប់តាម អារ្យធម៌ Mayan រាប់សតវត្សមុនដែល យកអណ្តើកមួយប្រភេទដែលមានដងខ្លួនធំមកលំអ ។ អ្នកច្នៃគ្រឿងអលង្ការ យកមាសនិងគ្រាប់ត្បូង មកបិតជាប់នឹងស្លាបអណ្ដើកមាស ដែលនៅមានជីវិត ។ អណ្ដើកមាសនីមួយៗ មានច្រវាក់ និង ម្ជុលខ្ទាស់សម្រាប់ឲ្យម្ចាស់វាខ្ទាស់ជាប់នឹងអាវ ហើយអណ្ដើកមាស អាចធ្វើចលនាជុំវិញលើអាវម្ចាស់វា។

តាមរឿងព្រេងមួយ ព្រះនាងមួយអង្គ មិនអាចរៀបការជាមួយបុរស ដែលនាងស្រលាញ់ ។ ព្រះនាងក៏ឈប់ទទួលទានអាហារ និង ទឹក គ្រូពេទ្យបូរាណម្នាក់ ឃើញស្នេហាដ៏ធំធេងរបស់នាង ក៏ប្រែនាងឲ្យក្លាយជាសត្វអណ្តើកមាស ហើយដាក់នាងឲ្យនៅ លើដើមទ្រូងបុរសនោះជារៀងរហូត។

ប្រិយមិត្តអ្នកអាន ខ្មែរឡូតច្បាស់ជាឆ្ងល់ថាតើ គ្រឿងអលង្ការនេះ អាចមាននេះជីវិតបានប៉ុន្មានខែទៅ តាមពិតអណ្ដើកមាន អាចរស់បានដល់ទៅ ៤ ឆ្នាំបើចេះថែវា។ ពេលវាស្លាប់ទៅគ្រឿងអលង្ការ នឹងក៏អស់តម្លៃដែរ។

ពិតជាប្លែកមែនយកសត្វល្អិតមកធ្វើបែបនេះ។ តើប្រិយមិត្តមានយោបល់យ៉ាងណា? ក្រុមអ្នកស្រលាញ់សត្វគិតថា វាជាការបាបមួយដែលធ្វើបែបនេះដាក់សត្វមានជីវិត។ សូមមើលរូបនិងវីដេអូខាងក្រោម។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]