លីបង់៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅកំពង់ផែនៃរដ្ឋធានីបៃរូតប្រទេសលីបង់​ នៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺមួយខែបន្ទាប់ពីការផ្ទុះដ៏ធំមួយនៅទីនោះ ដែលបានសម្លាប់មនុស្សជាង១៩០នាក់។ អគ្គិភ័យនេះបានឆាបឆេះនៅក្នុងឃ្លាំងប្រេងនិងសម្បកកង់មួយ នៅក្នុងតំបន់កំពង់ផែរួចពន្ធ។

ផ្សែងដ៏ខ្មួលខ្មាញ់អាចត្រូវបានគេមើលឃើញ ពីអាគារខ្ពស់ៗនៅក្នុងទីក្រុង។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យនោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ។ ក្រុមពន្លត់អគ្គិភ័យកំពុងស្ថិតនៅក្នុងកន្លែងកើតហេតុ ហើយកងកម្លាំងយោធាបាននិយាយថា ឧទ្ធម្ភាគចក្ររបស់ខ្លួនកំពុងបានប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែង ដើម្បីពន្លត់អគ្គិភ័យមួយនេះ។

វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា កម្មករកំពង់ផែកំពុងរត់គេច នៅពេលដែលភ្លើងកំពុងឆាបឆេះ។ យោងតាមទីភ្នាក់ងាររ៉យទ័របានឲ្យដឹងថា ប្រធានកាកបាទក្រហមប្រទេសលីបង់ លោក George Kettaneh បាននិយាយថា មនុស្សមួយចំនួនមានអាការៈពិបាកដកដង្ហើម ប៉ុន្តែមិនមានរបាយការណ៍អំពីការរងរបួសនោះទេ។ តំបន់ជុំវិញអគ្គិភ័យត្រូវបានគេការពារ ដើម្បីកុំឲ្យមានភ្លើងរាលដាលផងដែរ។

ប្រធានកំពង់ផែ លោក Bassem al-Qaisi បាននិយាយថា អគ្គិភ័យបានចាប់ផ្ដើមនៅក្នុងឃ្លាំងមួយកន្លែង ដែលមានផ្ទុកប្រេងសម្រាប់ចំអិនអាហារ ហើយបន្ទាប់មកក៏បានរាលដាលដល់កន្លែងផ្ទុកសម្បកកង់ នៅក្បែរនោះ។ មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ៕

រូបភាព៖

វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ