ពិតជាភ្ញាក់ផ្អើល ក្រោយបងស្រីរបស់ J-hope ក្រុម BTS បង្ហើបថា នាងនឹងរៀបការនៅឆ្នាំក្រោយ

//s9.kh1.co/ff/ffc3e9e91fac273282fffd23872761888de9d06a.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បងស្រីរបស់ J-HOPE ក្រុម BTS បង្ហើបថានាងនឹងរៀបការនៅឆ្នាំក្រោយ

កូរ៉េខាងត្បូង៖ បងស្រីរបស់ J-HOPE សមាជិកក្រុម BTS គឺ Jung Ji-woo បានបង្ហើបថា នាងបានភ្ជាប់ពាក្យរួចហើយ។ ថ្មីៗនេះ Jung Ji-woo បានឆ្លើយសំណួរមួយចំនួនដែលអ្នកតាមដាន (Follower) នាងនៅលើ Instagram បានចោទសួរមួយចំនួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានសំណួរមួយពី follower របស់នាងដែលត្រូវបានសួរថា "តើចិញ្ចៀននៅលើម្រាមដៃរបស់អ្នកនោះគឺជាចិញ្ចៀនភ្ជាប់ពាក្យមែនទេ"? ហើយ Jung Ji-woo ក៏បានឆ្លើយថា "ត្រូវហើយ។ ហើយខ្ញុំនឹងរៀបការនៅឆ្នាំក្រោយនេះ។ ខ្ញុំមិនដឹងពីរបៀបផ្តល់ព័ត៌មាននេះដល់អ្នកទាំងអស់គ្នានោះទេ ព្រោះខ្ញុំមិនដែលប្រាប់អំពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំពីមុននោះទេ" ។ នាងក៏បានបន្តទៀតថា "ខ្ញុំបានគិតអំពីវាអស់ រយៈពេលជាច្រើនសប្តាហ៍មកហើយ ខ្ញុំថែមទាំងសុបិនអំពីវាទៀតផង។" 

ទាក់ទងនឹងអនាគតស្វាមីនាង Jung Ji-woo បាននិយាយថា៖ "យើងត្រូវគោរពគ្នា និងផ្ដល់ពេលវេលាឱ្យគ្នាទៅវិញទៅមក មិនបង្ខំគឺគ្រប់យ៉ាងយើងធ្វើតាមសម្រួលយឺតៗមួយៗ ហើយក៏ចាប់ផ្ដើមយល់និងដើរចូលក្នុងជីវិតគ្នា" ។ នាងបានបន្តទៀតថា "យើងបានជួបគ្នានៅកន្លែងដែលមិនធម្មតាមួយ (អស្ចារ្យ) ដែលយើងត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាពិសេស ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងការទទួលយកគាត់" ។ 

បន្ទាប់ពីមានព័ត៌មាននេះភ្លាម អ្នកគាំទ្រក្រុម BTS ជាច្រើននៅជុំវិញពិភពលោកបានផ្ញើសារចូលរួមអបអរសាទរ និងជូនពរទៅកាន់បងស្រីរបស់ J-Hope សមាជិករបស់ក្រុម BTS គឺJung ji-woo

សូមទស្សនារូបភាពខាងក្រោម៖

J-Hope និងបងស្រី
J-Hope និងបងស្រី
Jung ji-woo 
Jung ji-woo 
Jung ji-woo 
Jung ji-woo 
Jung ji-woo 
Jung ji-woo 
Jung ji-woo  និងប្អូនប្រុស
Jung ji-woo  និងប្អូនប្រុស
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T