ចុមៗ! Arsenal ចូលប្រជែងតាមប្រមាញ់តារាជួរមុខរបស់ Juventus ម្នាក់នេះដែរហើយ

//s9.kh1.co/8c/8c2f15f88a6bf1fb10cc1ad957e75a35eb84b13b.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal កំពុងតែចូលប្រជែងជាមួយ Manchester United តាមប្រមាញ់កីឡាករ Douglas Costa ពី Juventus

បរទេស៖ បើតាមរបាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងដាក់សំណើដោះដូរខ្សែប្រយុទ្ធ Alexandre Lacazette ឲ្យទៅសេះបង្កង់ Juventus ជាថ្នូរនឹងកីឡាករខ្សែបម្រើស្លាប Douglas Costa ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Douglas Costa
កីឡាករ Douglas Costa

ជាក់ស្តែង Arsenal កំពុងតែរង់ចាំសំណើសមរម្យមួយពីក្លិបធំៗមួយចំនួន ដើម្បីលក់ Lacazette ចេញនៅរដូវក្ដៅនេះ ខណៈដែល Juventus ជាបេក្ខភាពដែលកំពុងចាប់អារម្មណ៍ខ្លាំងចង់បានខ្សែប្រយុទ្ធរូបនេះទៅលេងនៅលីគ Serie A ដែរនោះ ។ ហើយដោយសារតែមូលហេតុនេះ ទើបធ្វើឲ្យ Arsenal សម្រេចចិត្តដាក់សំណើដោះដូររូបគេ ជាថ្នូរនឹងកីឡាករ Douglas Costa របស់ Juventus តែម្តងទៅ។

កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

គួរឲ្យដឹងដែរថា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ Costa មិនសូវជាមានភាពលេចធ្លោខ្លាំងនៅក្នុងក្លិប Juventus ក៏ពិតមែន ប៉ុន្តែការដែលផ្លាស់មក Arsenal គឺជាឱកាសមួយដ៏ល្អសម្រាប់រូបគេក្នុងការក្លាយខ្លួនជាតួសំខាន់ម្នាក់ឲ្យក្លិបនៅ Premier League មួយនេះ ពោលនឹងអាចមានលទ្ធភាពចូលលេងបានច្រើនជាងនៅ Juventus៕ 

កីឡាករ Douglas Costa
កីឡាករ Douglas Costa

ប្រភពcaughtoffside

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T