ក្រុមបុរាណវិទូ​អេហ្ស៊ីប រកឃើញមឈូសបុរាណចំនួន១៣ មានអាយុកាលជាង២ពាន់ឆ្នាំ

//s9.kh1.co/2c/2cdab231ff7f56fb1c870c78fed944bbbaaa4db2.jpg
សង្គម

 ១០-កញ្ញា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយរកឃើញមឈូសបុរាណចំនួន១៣ ដែលមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ

គែរ៖ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយរកឃើញមឈូសបុរាណចំនួន១៣ ដែលមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ ស្ថិតនៅក្នុងទីតាំងប្រវត្តិសាស្ត្រ Saqqara របស់ប្រទេសអេហ្ស៊ីប។ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ និងបុរាណវិទ្យារបស់ប្រទេសអេហ្ស៊ីបបាន​ឱ្យដឹងថា មឈូស​ទាំងនេះត្រូវបានរកឃើញនៅក្នុងរណ្តៅបញ្ចុះសពមួយ ដែលមានជម្រៅជាង ១០ម៉ែត្រ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មឈូសបុរាណ
មឈូសបុរាណ

ប្រភពដដែលបានឱ្យដឹងទៀតថា មឈូសបុរាណដែលបានរកឃើញនេះ គឺមិនធ្លាប់មនុស្សគាស់កកាយពីមុនមកទេ ហើយអាជ្ញាធរក៏នៅមិនទាន់អាចបញ្ជាក់ពីចំនួនមឈូសសរុបដែរ។ ប៉ុន្តែរាល់សំណួរទាំង​អស់នឹងត្រូវបានឆ្លើយទៅវិញក្នុងរយៈពេលពីរបីថ្ងៃខាងមុខ​ទៀត ខណៈពេលដែលក្រុមអ្នកជំនាញ​នៅតែបន្តការធ្វើកំណាយ​​បន្ថែម។

មឈូសបុរាណ
មឈូសបុរាណ

គួរជម្រាបដែរថា បច្ចុប្បន្នប្រទេសអេហ្ស៊ីប បាននឹងកំពុងបន្តលាតត្រដាង​ ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញ នូវប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួន តាមរយៈការធ្វើកំណាយរកឃើញវត្ថុបុរាណថ្មីៗជាបន្តបន្ទាប់ដូចជា រូបសំណាករបស់ព្រះអេហ្ស៊ីបបុរាណ និង​ព្រះចៅ Pharaoh Ramses II ជាដើម៕

អាជ្ញារនិងក្រុមអ្នកជំនាញអេហ្ស៊ីប
អាជ្ញារនិងក្រុមអ្នកជំនាញអេហ្ស៊ីប
មឈូសបុរាណត្រូវបានកប់ជម្រៅជាង ១០ម៉ែត្រ
មឈូសបុរាណត្រូវបានកប់ជម្រៅជាង ១០ម៉ែត្រ
មឈូសបុរាណ
មឈូសបុរាណ
មឈូសនេះមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ
មឈូសនេះមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T