៥ ចំណុចរបស់ជីអង្កាមដែលអ្នកមិនដែលដឹង

//s9.kh1.co/10/10375594785f884c29a052d4305b407ea4032988.jpg
នារី

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជីអង្កាមគឺជាប្រភេទរុក្ខជាតិដែលត្រូវបានប្រើប្រាស់ជំនួសអោយស្ករសធម្មតា ដោយសារតែវាមានសារជាតិផ្អែម ២០០ ទៅ ៣០០ ដងខ្លាំងជាងស្ករធម្មតា ហើយវាត្រូវបានគេដឹងថាជាប្រភេទជាតិផ្អែមដែលមានកាឡូរីទាបបំផុត រហូតដល់គេចាត់ទុកថាគ្មានកាឡូរីសោះតែម្តង

ជីអង្កាមគឺជាប្រភេទរុក្ខជាតិដែលត្រូវបានប្រើប្រាស់ជំនួសអោយស្ករសធម្មតា ដោយសារតែវាមានសារជាតិផ្អែម ២០០ ទៅ ៣០០ ដងខ្លាំងជាងស្ករធម្មតា ហើយវាត្រូវបានគេដឹងថាជាប្រភេទជាតិផ្អែមដែលមានកាឡូរីទាបបំផុត រហូតដល់គេចាត់ទុកថាគ្មានកាឡូរីសោះតែម្តង ដូច្នេះហើយជីអង្កាមវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពសំរាប់មនុស្សគ្រប់វ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អត្តប្រយោជន៍នៃជីអង្កាម
អត្តប្រយោជន៍នៃជីអង្កាម

១. មិនប៉ះពាល់ដល់ជំងឺទឹកនោមផ្អែម

ការសិក្សាស្រាវជ្រាវបានបង្ហាញថាជាតិផ្អែម ជីអង្កាម មិនរួមចំណែកកាឡូរីឬកាបូអ៊ីដ្រាតក្នុងរបបអាហារទេ។ គេក៏បានបង្ហាញថាវាមិនមានប្រតិកម្មអ្វីទៅលើជាតិគ្លុយកូសក្នុងឈាមឬអាំងស៊ុយលីននោះដែរ។ ហើយវា បានឭផ្តល់ជម្រើសអាហារអ្នកដែលមានជំងឺទឹកនោមផ្អែម ដោយពួកគេអាចបរិភោគអាហារច្រើនប្រភេទ ជាមួយនឹងរបបអាហាររបស់គេ។

២. ជួយរក្សាទម្ងន់

មានហេតុផលជាច្រើនដែលធ្វើអោយយើងប្រឈមនឹងបញ្ហាលើសទម្ងន់និងធាត់ជាដើម ក្នុងនោះមានដូច ជា ការដែលមិនហាត់ប្រាណឬអសកម្មក្នុងជីវភាពប្រចាំថ្ងៃ និង ការដែលទទួលទានអាហារ ដែលមានជាតិ ខ្លាញ់ខ្ពស់និងជាតិស្ករខ្ពស់។   ជីអង្កាម ជាសារជាតិចំរាញ់ដែលគ្មានជាតិស្ករនិងមានកាឡូរីតិចតួចបំផុត។ ហើយវាបានចូលរួមជាផ្នែកមួយក្នុងការទទួលទានអាហារដែលមានតុល្យភាពការនិងមិនបាត់បង់រសជាតិ។

៣. ការពារជំងឹមហារីកលំពែង

ជីអង្កាម មានសមាសធាតុ ស្តេរ៉ុល និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនរួមមាន kaempferol ។ ហើយការសិក្សាបានរកឃើញថា kaempferol អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងបាន ២៣ ភាគរយ។

៤. ជួយរក្សាសម្ពាធឈាម

ក្លៃកូសៃ ដែលក្នុងមាននៅក្នុងសារជាតិដែលចំរាញ់ចេញពី ជីអង្កាម ត្រូវបានគេរកឃើញថាអាចជួយពង្រីក សរសៃឈាមបាន។ វាក៏អាចបង្កើនការបញ្ចេញជាតិសូដ្យូមនិងទឹកនោមផងដែរ។ ជីអង្កាម អាចជួយកាត់

បន្ថយបញ្ហាសម្ពាធឈាមទាប។ ការសិក្សាបានបង្ហាញថាជីអង្កាមអាចជួយអោយបេះដូងធ្វើការបានល្អ។ សកម្មភាពនៃការកន្ត្រាក់បេះដូងអាចជួយគ្រប់គ្រងសម្ពាធឈាមនិងគ្រប់គ្រងចង្វាក់បេះដូងផងដែរ។

៥. ជួយដល់ការតមអាហារ

អាហារនិងភេសជ្ជៈដែលមានផ្ទុកសារជាតិចំរាញ់ពី ជីអង្កាម អាចដើរតួយ៉ាងសំខាន់ក្នុងការបន្ថយកាឡូរីពីជាតិផ្អែមដែលមិនចាំបាច់នៅក្នុងរបបអាហារ។

ឥឡូវនេះមានផលិតផលរាប់ពាន់នៅលើទីផ្សារដែលប្រើប្រាស់សារជាតិជីអង្កាមធម្មជាតិ។ វាអាចធ្វើអោយយើងទទួលទានអាហារផ្អែមនិងភេសជ្ជៈផ្សេងៗដោយមិនមានកាឡូរីខណៈពេលដែលយើងចង់ផ្លាស់ប្តូរទៅទទួលទានអាហារបែបស្ករទាប។

សារជាតិផ្អែមរបស់ជីអង្កាមត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលសំរាប់សុខភាពមួយចំនួនធំ ក្នុងនោះក៏មានផលិតផល តែខ្ញីហតតាផងដែរ។ តែខ្ញី ហតតា គឺជាតែខ្ញីលេខ១មកពីប្រទេសថៃ។ តែខ្ញីហតតាមានសារធាតុ សុទ្ធរបស់ខ្ញី (gingerol) ដែលវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ ដូច្នេះបើសិនជាអ្នកញ៊ាំតែខ្ញីហតតាអ្នកមិនត្រឹមតែអាចរក្សាទំងន់បាននោះទេ ប៉ុន្តែវាក៏អាចធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ ការពារអ្នកពីវ៉ីរ៉ុសផ្សេងៗផងដែរ។ 

តែខ្ញីហតតា មានអត្ថប្រយោជន៍ជាច្រើន សំរាប់សុខភាព។ ហតតាល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ! ឥឡូវនេះហតតាក៏មាននូវរសជាតិថ្មីគឺ តែខ្ញីហតតាហិលខ្លាំងជាមួយជីអង្កាម ដែលមានលក់នៅតាមផ្សារទំនើបក្បែរលោកអ្នក។  អ្នកអាច រកហតតាបានតាមផ្សារទំនើបនានា មានដូចជា Aeon Lucky និង ផ្សារ Makro ឬទំនាក់ទំនងតាម លេខទូរស័ព្ទ 077 771 888/016 201 999 ។

https://www.medicalnewstoday.com/articles/287251#Possible-health-benefits

តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
តែខ្ញីហតតា ជីអង្កាម
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T