Klopp ថាកីឡាករ៣រូបនេះកំពុងឡើងជើងខ្លាំង អាចប្រជែងជាមួយតារាថ្លៃៗរបស់ Chelsea និង Man City បាន

//s9.kh1.co/2a/2a1622849bac6d423e5da196ce525ad1b9bb9877.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Klopp ថាកីឡាករ​ Keita, Jones និង Minamino អាចនឹងជួយ Liverpool បានច្រើននៅក្នុងរដូវកាលថ្មីនេះ

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool នឹងត្រូវប៉ះជាមួយក្លិប Leeds United នៅក្នុងការប្រកួតបើកឆាក Premier League រដូវកាលថ្មី ២០២០/២១ នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ។ ហើយបើទោះបីជាចាញ់ក្លិប Arsenal ក្នុងកម្មវិធី Community Shield ថ្មីៗនេះក្ដី ក៏លោកគ្រូបង្វឹក Jurgen Klopp នៅតែមានគំនិតសុទិដ្ឋិនិយមថា Liverpool នឹងអាចការពារតំណែងជើងឯក Premier League របស់ខ្លួនបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Liverpool 
ក្រុមកីឡាកររបស់ក្លិប Liverpool 

ដោយឡែកសម្រាប់កីឡាករចំណូលថ្មីវិញ​ Liverpool ទើបតែទិញបានខ្សែការពារ​ Kostas Tsimikas ម្នាក់ប៉ុណ្ណោះ ដែលមានតម្លៃខ្លួន១១លានផោន (ឬប្រមាណ១៤លានដុល្លារ)។ ប៉ុន្តែក្លិបមួយនេះក៏កំពុងតែតាមចរចាទិញខ្សែបម្រើឆ្នើមម្នាក់ទៀតផងដែរ​ គឺកីឡាករ Thiago Alcantara របស់ក្លិប Bayern Munich ។ 

កីឡាករ Kostas Tsimikas
កីឡាករ Kostas Tsimikas
  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

ជាមួយគ្នានេះលោក Jurgen Klopp បានបញ្ជាក់ថា មានកីឡាករ៣រូបកំពុងឡើងជើងខ្លាំងនៅពេលនេះ ពោលគឺកីឡាករ Curtis Jones, Naby Keita និង Takumi Minamino  លោកបានបន្ថែមថា​ ពួកគេនឹងដើរតួសំខាន់ឲ្យ Liverpool ក្នុងការប្រជែងយកជើងឯកជាមួយក្លិប Chelsea និង Manchester City ។ ក្នុងនោះលោកក៏បានសន្យាជាមួយអ្នកគាំទ្រទាំងអស់គ្នាដែរថានឹងដាក់ពួកគេទាំង៣រូបនេះលេងឲ្យបានជាប់លាប់នៅក្នុងការប្រកួតរដូវកាលថ្មីខាងមុខនេះ៕

  កីឡាករ Curtis Jones
  កីឡាករ Curtis Jones
កីឡាករ​ Naby Keita
កីឡាករ​ Naby Keita
កីឡាករ Takumi Minamino 
កីឡាករ Takumi Minamino 

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T