គ្រាន់តែ Niall Horan ឆ្លើយតាមត្រង់សោះ ត្រូវបានអ្នកគាំទ្រ BTS ប្រតិកម្មព្រាត

//s9.kh1.co/45/45261a178fba47f2b339f40844a3839165a13ddf.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីចែស! អ្នកគាំទ្រBTS A.R.M.Y បានរិះគន់ដល់ Niall Horan ចំៗ ដោយសារតែអតីតសមាជិក One Direction រូបនេះមិនដែលបានស្កាប់បទចម្រៀង Dynamite ដែលទើបនឹងចេញបានពីរសប្តាហ៍។

បរទេស៖ ថ្មីៗនេះ អតីតតារាចម្រៀងប្រចាំក្រុម One Direction លោក Niall Horan ត្រូវបានក្រុមអ្នកគាំទ្រតារាចម្រៀង BTS មួយចំនួនបានវាយប្រហារ ដោយសារតែ មិនបានស្តាប់បទ Dynamite ដែលទើបតែចេញថ្មីៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដំបូងឡើង តារាប្រុសរូបនេះ បានបង្ហោះរូបថតរបស់ខ្លួនចូលទៅក្នុងបណ្តាញសង្គម Twitter រំពេចនោះក៏មានគណនីមួយឈ្មោះថា Dairaបានសួរទៅកាន់ ម្ចាស់បទនេះបន្តិចបន្តួចដោយពាក្យសម្តីលេងសើច រីឯតារាចម្រៀងម្នាក់នេះក៏មិនបានឆ្មើងឆ្មៃអ្វីដែរ ដោយបានលេងជាមួយវិញធម្មតា ដែលមានខ្លឹមសារដូចតទៅ៖

Daira ៖ Niall! តើលោកបានស្តាប់បទចម្រៀង Dynamite របស់BTS រួចហើយឬនៅ?
Niall Horan៖ អត់ទេ ខ្ញុំមិនទាន់បានស្តាប់ទេ!

ការសន្ទនារវាង អ្នកគាំទ្រនិង Niall Horan

បន្ទាប់ពីបាននិយាយពាក្យនេះរួចមក សង្កេតឃើញថាមានអ្នកគាំទ្រ តារាចម្រៀងកូរ៉េខាងត្បូងBTS (A.R.M.Y)បានប្រតិកម្មយ៉ាងខ្លាំង ដោយពួកគេបានប្រមូលផ្តុំគ្នា វាយប្រហារទៅកាន់អតីតសមាជិក One Direction រូបនេះយ៉ាងចាស់ដៃផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅតែមានA.R.M.Y ផ្សេងៗទៀតបានសម្តែងការមិនពេញចិត្តនៅពេលដែល អ្នកគាំទ្រវាយប្រហារតារាចម្រៀងផ្សេងៗ ដោយសារតែរឿងតូចតាចបែបនេះផងដែរ៕
ជាមួយគ្នានេះដែរ ការសន្ទានាដ៏ក្តៅគគុកមួយនេះ មានអត្ថន័យដូចខាងក្រោម៖

អ្វីដែលធ្វ់ើឲ្យពួកយើងមិនសប្បាយចិត្តដោយសារតែ Niall Horan គឺជាតារាចម្រៀងមួយរូប លោកគួរតែគោរពគ្នាទៅវិញទៅមក ខ្ញុំមិនច្បាស់ថាលោកបានស្តាប់បទនេះឬ មិនបានស្តាប់នោះទេ ប៉ុន្តែបទមួយនេះមានភាពល្បីល្បាញជុំវិញប្រទេស លើតារាង Billboardនិង ផ្សេងៗទៀត ដែលចម្លើយដែលគាត់ឆ្លើយនេះ គឺមិនមានភាពគោរពដល់វិស័យ Kpop

អ្នកគាំទ្រ BTS (A.R.M.Y)

អរគុណចំពោះអ្នកគាំទ្រ One Direction ដែលបានជួយ Streaming បទចម្រៀង Dynamite ប៉ុន្តែចំពោះអ្វីដែលNiall Horan បានឆ្លើយតបគឺ មិនមានលក្ខណៈគោរពនិង មិនចូលចិត្តដល់ពួកយើងទាល់តែសោះ នេះជាអ្វីដែលគាត់ត្រូវប្រឈមមុខ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនមែនជាក្មេងអាយុ៤ឆ្នាំនោះទេ គាត់គួរតែគិតគូរសិនមុននឹងនិយាយ

អ្នកគាំទ្រ BTS (A.R.M.Y)

គាត់បាននិយាយថា ខ្ញុំមិនទាន់បានស្តាប់នោះទេ សូមជួយបកស្រាយមកខ្ញុំ ការឆ្លើយតបនេះគឺពិតជាមិនសមស្របនិង គ្មានការគោរពសោះ

អ្នកគាំទ្រ BTS (A.R.M.Y)

នាងគ្រាន់តែសួរអញ្ចឹងសោះទៅកាន់គាត់សោះ ប្រសិនជា Niall មិនបានស្តាប់បទ Dynamite គឺគ្មានបញ្ហានោះទេ ខ្ញុំមិនយល់អ្វីដែលពួកគេកំពុងតែនិយាយនោះទេ មើលមកខ្ញុំមក ខ្ញុំស្តាប់បទចម្រៀង One Directionនិង BTS ដូចគ្នា តើនេះបញ្ហាសម្រាប់ខ្ញុំឬទេ? ចម្លើយគឺ គ្មានទេ

អ្នកគាំទ្រ BTS (A.R.M.Y)

តើអ្នកទាំងអស់អាចបញ្ឈប់បានទេ គាត់គ្រាន់តែនិយាយការពិតសោះ គ្រប់គ្រាន់ហើយ ខ្ញុំក៏ជាអ្នកគាំទ្រBTS ដែរ ខ្ញុំដឹងតែវាពិតជាភ្ញាក់ផ្អើលពិត ប៉ុន្តែមិនមែនជារឿងធំនោះទេ ដោយសារ ក្រុមរបស់យើង (A.R.M.Y) គិតថាលោកជាមនុស្សដែលគួរឲ្យធុញទ្រាន់ ខ្ញុំអរគុណចំពោះNiall ដែលនិយាយការពិតនិង ថែរក្សាខ្លួនផង

អ្នកគាំទ្រ BTS (A.R.M.Y)

សូមចូលមើលរូបភាពខាងក្រោម៖

Niall Horan
Niall Horan
Niall Horan
Niall Horan
Niall Horan
Niall Horan
BTS
BTS
BTS
BTS
BTS
BTS
ហ្វេនម្នាក់ដែលសួរ Niall Horanនិង ការឆ្ល់ើយតបរបស់តារាប្រុសរូបនេះ
ហ្វេនម្នាក់ដែលសួរ Niall Horanនិង ការឆ្ល់ើយតបរបស់តារាប្រុសរូបនេះ
សារឆ្លើយគ្នារវាង A.R.M.Yនិង Directioners
សារឆ្លើយគ្នារវាង A.R.M.Yនិង Directioners
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T