លោក ជាវ តាវ បានដាក់ផែនាការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត ដើម្បីបង្កើនភ្ញៀវទេសចរ ១.៥លាននាក់ ក្នុងឆ្នាំ២០២៣

//s9.kh1.co/c7/c7d6a8651e40de95b011dc50d46b99ac50588311.jpg
Khmerhome

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/05/053e2b15af9ec9a950ae40413bc64276ac9fbe11.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ លោក ជាវ តាវ បានដាក់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត រយៈពេល៥ឆ្នាំ ២០១៩-២០២៣ ដោយរំពឹងថានឹងមានកំណើនភ្ញៀវទេសចរចំនួន ២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣០០,០០០នាក់។

នៅសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីឱ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកណត់ខាងលើ មានយុទ្ធសាស្រ្ត ១២ចំណុចខាងក្រោម ដែលគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន។

លោក ថា ការចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យឱ្យបានល្អរប្រសើ។

លោក បានថ្លែងបន្តថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។

លោក អភិបាលបន្តទៀតថា ផែនការអភិវឌ្ឍន៍នេះ ក៏ចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

លោក បានបន្ថែមថា ក្រោមការដឹកនាំ របស់សម្តេច នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

https://s9.kh1.co/__image/w=650,h=488,q=100/50/5080758b15b4b4f3ccef24d8ba380b6d0128eff7.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T