អ្នកណាមិនបាក់ បើវ័យ៣០ឆ្នាំប្លាយហើយ Son Yuke រឹតតែសង្ហាសាច់ដុំទាំងកង់ៗដូច្នេះ

//s9.kh1.co/4a/4a35471adfb872b3f8ef4a2016a9117fa383caaa.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងវ័យ ៣២ឆ្នាំ Son Yuke មានវ័យកាន់តែជ្រេ តារាប្រុសរូបនេះ កាន់តែមានរូបម្បត្តិស្អាតសង្ហា ក្មេងជាងវ័យមិនចាស់ទាល់តែសោះ។

ថៃ៖ តារាសម្ដែងប្រុសរូបសង្ហា Son Yuke បើទោះបីឈានជើងចូលវិស័យសិល្បៈច្រើនឆ្នាំហើយក៏ពិតមែន តែលោកនៅតែអាចក្ដោបក្ដាប់បានតំណែងជាតួឯកបានដដែល។ ជាពិសេស តារារូបនេះ អាចតក្សានៅប្រជាប្រិយភាពបានមិនចាញ់ពេលមុនៗឡើយ ខណៈមានតារាសម្ដែងវ័យក្មេងជាច្រើន កំពុងចូលខ្លួនមកប្រកួតប្រជែងក្នុងវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ដូចពាក្យគេនិយាយថា ខ្ញីចាស់កាន់តែហឹរ ដោយលោកមានបទពិសោធន៍ច្រើននៅក្នុងវិស័យសិល្បៈ ទាំងទេពកោសល្យ និងសមត្ថភាពរួមទាំងរូបសម្បត្តិស្អាតសង្ហាផងនោះ ទើបអាចធ្វើឲ្យតារាប្រុសវ័យ ៣២ឆ្នាំរូបនេះ អាចឈរជើងលើវិស័យមួយនេះបានឆ្នាំយ៉ាងដូច្នេះ។ បើនិយាយដល់រូបសម្រស់ ទោះវ័យកាន់តែជ្រេ តែមើលទៅលោកនៅតែក្មេងជាងវ័យគ្មានស្នាមជ្រួញសម្បីតែបន្តិច ហើយរាល់ពេលតុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនបាក់ចិត្តស្ទើរតែគ្រប់គ្នាតែម្ដង។ 

តួយ៉ាង កាលពីពេលថ្មីៗនេះ  ក្រោយទំនេរពីការងារ Son Yuke បានទៅលំហែកាយនៅសមុទ្រ ព្រមទាំងមិនភ្លេចថតរូបបង្ហោះឲ្យហ្វេនៗបានឃើញនោះទេ ហើយរូបភាពជាច្រើនដែលតារាសម្ដែងរូបនេះបង្ហោះ គឺសុទ្ធសឹងតែមានភាពទាក់ទាញខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះ បានបង្ហាញនៅសកម្មភាពជិះស្គីលើទឹក ដោះអាវបង្អួតសាច់ដុំតឹងណែន កង់ៗ មើទៅរឹតតែសង្ហាលើសដើម។ 

គួរបញ្ជាក់ផងដែរថា បើទោះបី Son Yuke មានវ័យ ៣២ឆ្នាំក៏ដោយ ក៏តារាសម្ដែងប្រុសរូបនេះ នៅតែមានរូបសម្រស់ស្រស់សង្ហា និងគួរឲ្យចាប់អារម្មណ៍ ហើយតែងតែទទួលបានកោតសរសើរពីហ្វេនៗជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖ 

Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke 
Son Yuke 
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Son Yuke
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T