Selena ដាច់ចិត្តទម្លាយរឿងរ៉ាវដ៏គួរឲ្យសោកស្តាយ កាលពីអតីតកាល

//s9.kh1.co/c2/c216cd2635328e84ddeef51ad64847fd9445ca42.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងល្បីឈ្មោះ Selena Gomez បានទម្លាយអារម្មណ៍មានការសោកស្តាយ​ ដែលរូបនាងបានថតស្រាត កាលពីអតីតកាលរបស់នាង

បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Allure តារាចម្រៀងល្បីឈ្មោះ Selena Gomez បានសារភាពពីអារម្មណ៍របស់នាងដែលបាន មានការសោកស្តាយជាខ្លាំងទៅលើ ការបង្ហាញសាច់ស្ទើរតែស្រុង ក្នុងការថតស្រាតនៅក្នុងអាល់ប៊ុមរបស់នាង ក្នុងឆ្នាំ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោតផងដែរថា តារាចម្រៀងស្រីរូបនេះ បានថតអាក្រាតកាយនៅលើគម្របអាល់ប៊ុមរបស់ដែលមានឈ្មោះថា «Revival» ហើយបានបង្ហាញរូបភាពស៊ិចស៊ីនៅក្នុងវីដេអូចម្រៀងក្នុង «Hands To Myself» និងបទ «Good For You»

តែយ៉ាងណាមិញ អតីតសង្សារចាស់ Justin រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ ថារូបនាងពិតជាមានការខ្មាសអៀន និងអាម៉ាសជាខ្លាំងទៅលើការវង្វេងស្មារតីមួយពេល បានធ្វើឲ្យរូបនាងមានវិប្បដិសារី ដោយបានថតស្រាតបញ្ចេញសាច់របស់នាង ដោយលើកឡើងថា៖

ខ្ញុំបានធ្វើអ្វីដែលមិនមែនជាខ្ញុំ។ ខ្ញុំកំពុងរងសម្ពាធក្នុងការបង្ខំធ្វើជាមនុស្សពេញវ័យនៅក្នុងអាល់ប៊ុម«Revival»របស់ខ្ញុំ ខណៈខ្ញុំមានវ័យត្រឹមតែ២៣ឆ្នាំ ហើយមកត្រូវបង្ហាញសាច់របស់ខ្ញុំ ... ខ្ញុំមិនគិតថាខ្ញុំមិនមែនជាមនុស្សបែបនោះទេ

Selena Gomez

លើសពីនេះទៅទៀត ក្នុងអំឡុងពេលសម្ភាសន៍ Selena ក៏បាននិយាយអំពីជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភផងដែរ។ តារាចម្រៀងម្ចាស់បទ «Same Old Love»រូបនេះបានបញ្ជាក់ថា ខ្លួនត្រូវលាឈប់ពីការងារព្យាបាលបញ្ហាផ្លូវចិត្ត កាលពី ២ ឆ្នាំមុនដោយសារភាពតានតឹងក្នុងអាជីពជាជីវិតអ្នកសិល្បៈ។

 គួររំលឹកថា Selena បានចូលរួមកម្មវិធីទូរទស្សន៍ធ្វើម្ហូបនៅលើប៉ុស្តិ៍ទូរទស្សនិ៍ HBO មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានចេញចម្រៀងដែលជាសហការជាមួយក្រុមចម្រៀងស្រី K-pop BLACKPINKផងដែរ។ លើសពីនេះទៅទៀតអតីតតារា Disney រូបនេះបានចូលប្រឡូកក្នុងវិស័យជំនួញ ដែលនាងទើបតែដាក់លក់ផលិតផលគ្រឿងសម្អាង មួយដែលមានឈ្មោះថា «Rare Beauty»

សូមទស្សនារូបខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
រូបដែលនាងមានការសោកស្តាយ ក្នុងការថតស្រាត
រូបដែលនាងមានការសោកស្តាយ ក្នុងការថតស្រាត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T