ជប៉ុន៖ ជាងថតរូបមួយកន្លែង ក្នុងទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុន បានទទួលរៀបចំពិធីបុណ្យសពជូនតុក្កតាសិច នៅក្នុងស្ទូឌីយ៉ូថតរូបរបស់ខ្លួនផ្ទាល់តែម្ដង ហើយសេវាកម្មមានតម្លៃចាប់ពីប្រមាណ៨២០ដុល្លារអាមេរិកឡើងទៅ។

យោងតាមសម្ដីរបស់នាង Lei La វ័យខ្ទង់៣០ឆ្នាំ ជាអ្នកកាន់ពិធីបុណ្យសពសម្រាប់តុក្កតាសិច បាននិយាយថា នាងចាប់ផ្ដើមបើកសេវាកម្មពិធីបុណ្យសពនេះ ព្រោះតែនាងមានអារម្មណ៍ថាវាគឺជាការចាំបាច់មួយ។ មានម្ចាស់តុក្កតាសិចជាច្រើន មិនហ៊ានបោះបង់តុក្កតាសិចចោលឡើយ នៅពេលដែលមានការខូចខាត ដោយសារចិត្តស្រលាញ់តុក្កតាសិចដូចជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារអីចឹង។ ទន្ទឹមនឹងនេះ មានម្ចាស់មួយចំនួន ខ្មាសអៀនក្នុងការបោះតុក្កតាសិចចោលចូលទៅក្នុងធុងសំរាម ដែលងាយនឹងមានអ្នកដើរកាត់ឃើញ។ ហើយម៉្យាងវិញទៀត នៅពេលដែលបោះចោល អាចនឹងមានមនុស្សមួយចំនួនតូចភាន់ច្រឡំថាតុក្កតាសិចជាសាកសព។

យ៉ាងណាមិញ រាល់ពេលរៀបចំពិធីបុណ្យម្ដងៗ តុក្កតាសិចត្រូវបានដាក់ឲ្យដេកក្នុងមឈូស ដែលមានផ្កាតម្រៀបពីលើ និងមានការសូត្រធម៌ពីព្រះសង្ឃមួយអង្គព្រះនាម Lay Kato ដែលធ្លាប់ជាអតីតតារាក្ដៅសាច់កែភេទ បូករួមទាំងមានការចូលរួមពីតុក្កតាសិចដទៃទៀត ដែលបានដាក់ឲ្យអង្គុយក្បែរមឈូសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Lei La  ដែលជាជាងថតរូប
តុក្កតាសិចរង់ចាំស្វាគមន៍នៅពីមុខស្ទូឌីយ៉ូថតរូប
តុក្កតាសិចក្នុងពិធីបុណ្យសព
ព្រះសង្ឃកែភេទកំពុងសូត្រធម៌ក្នុងពិធីបុណ្យសពតុក្កតា
ព្រះសង្ឃកែភេទកំពុងសូត្រធម៌ក្នុងពិធីបុណ្យសពតុក្កតា
ទិដ្ឋភាពក្នុងពិធីបុណ្យសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ