កាលពីពេលថ្មីៗ នារីម្នាក់បានប្រទះឃើញ បុរសចំឡែកម្នាក់ឈរបង្ហាញ និងលេងប្រដាប់ភេទរបស់ខ្លួន នៅចំណតរថយន្តក្រុង Nex Bus Stop  ក្នុងប្រទេសសឹង្ហបុរី ខណៈពេលនាង និងអ្នកដំណើរជាច្រើននាក់ទៀត កំពុងតែឈរចាំរថយន្តក្រុង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសចំឡែកម្នាក់នេះ បានឈរបង្ហាញ និងលេងប្រដាប់ភេទរបស់ខ្លួន ទោះបីជាមានគេស្រែកប្រាប់ ឲ្យគាត់រូតខោ និងបញ្ឈប់ទង្វើនេះ ក៏គាត់នៅតែបន្តធ្វើ ខណៈពេលមានអ្នកដំណើរជាច្រើន រួមទាំងក្មេងស្រីផងដែរ នៅទីនោះ។ បើតាមសម្តីរបស់នារីម្នាក់ទៀត ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា “នាងបានរង់ចាំរថយន្តក្រុង និងសំគាល់ឃើញថា បុរសចំឡែកនោះ ចេះតែញញឹមដាក់នាង ប៉ុន្តែនាងមិនខ្វល់ រហូតដល់បុរសចំឡែកនោះ បានក្រោកឈរ និងដើរចុះឡើងៗនៅពីមុខនាង។ បន្ទាប់មកបុរសចំឡែកនោះ បានកាន់ និងលេងប្រដាក់ភេទរបស់ខ្លួនឯងតែម្តង”។

យ៉ាងណាមិញ ទោះបីជាអ្នកដំណើរជាច្រើន បានស្រែកប្រាប់ឲ្យបុរសចំឡែកនោះ បញ្ឈប់នូវទង្វើដ៏គួរឲ្យខ្ពើមនេះ ក៏គាត់នៅតែបន្តធ្វើដដែល ទាំងនៅជុំវិញនោះ មានអ្នកដំណើរជាច្រើន រួមទាំងសិស្សសាលាផងដែរ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]