កម្មវិធីដ៏ពេញនិយមរបស់ Android ជាង ៣០០ ប្រព័ន្ធ​ប្រតិបត្តិការ​ ត្រូវ​គេ​រ​ក​ឃើញ​ថា​មាន​បញ្ហា​

//s9.kh1.co/7f/7f36fd5a373dd17cb8d44a2048fc3a7fb5469cbf.jpg
បច្ចេកវិទ្យា

 ១០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គេបានរកឃើញកម្មវិធីចំនួន ៣០៦ ដែលមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដ ដើម្បីការពារសុវត្ថិភាពរបស់កម្មវិធីពី​ការវាយ​ប្រហារផ្សេងៗឡើយ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានរកឃើញភាពចន្លោះ​ប្រហោង​នៅក្នុងការសរសេរកូដ (Crypto Bugs) សម្រាប់កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ដោយប្រើប្រាស់កម្មវិធីដែលគេបង្កើតឡើងហៅថា CRYLOGGER។ Crypto Bugs គឺជាភាពចន្លោះប្រហោង​នៅ​ពេល​ដែល​អ្នកអភិវឌ្ឍន៍កម្មវិធី​មិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដដូចជា ប្រើប្រាស់លេខសម្ងាត់​ដែលងាយ​នឹងស្មានដឹង និងមិនប្រើប្រាស់ប្រព័ន្ធ HTTPS ជាដើម ដែលបញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់អ្នក​ប្រើប្រាស់ និងឧបករណ៍របស់ពួកគេរងការវាយប្រហារពីជនអនាមិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
<br>

កាលពីខែតុលាឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានសាកល្បងប្រើកម្មវិធីរបស់ពួកគេដើម្បីធ្វើការ​ត្រួតពិនិត្យទៅ​លើកម្មវិធី Android ដែលពេញនិយមបំផុតចំនួន ១៧៨០ ហើយក្នុងនោះគេបានរកឃើញកម្មវិធីចំនួន ៣០៦ ដែលមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដ ដើម្បីការពារសុវត្ថិភាពរបស់កម្មវិធីពី​ការវាយ​ប្រហារផ្សេងៗ។

ផ្ទុយទៅវិញអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅពេលដែលពួកគេទាក់ទងទៅ​ក្រុមអ្នកបង្កើតកម្មវិធីទាំងនោះ មានតែ ១៨នាក់ប៉ុណ្ណោះ ដែលបានទាក់ទងត្រឡប់មកពួកគេវិញ បន្ទាប់ពី​ទទួលបានអុីមែលលើកដំបូង ចុងក្រោយមានតែ ៨នាក់ទេ ដែលនៅបន្តផ្ដល់យោបល់ដែលមាន​សារៈប្រយោជន៍​ជាមួយនឹងការស្រាវជ្រាវ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវពុំបានធ្វើការផ្សព្វផ្សាយឈ្មោះ​របស់កម្មវិធីដែល​មានបញ្ហាទាំងនេះទេ ដើម្បីចៀសវាងពីការវាយប្រហារណាមួយនោះ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T