អតីតខ្សែការពារឈុតនារីរបស់ Man United បានចូលរួមជាមួយ Man City តែហាក់មានភាពចម្រូង ចម្រាសពីអ្នកគាំទ្រ

//s9.kh1.co/fd/fdab933de5c16fe8748ed8c8e0aed1c0e8dee04d.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អតីតខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាការនី Alex Greenwood  បានចុះកុងត្រាជាផ្លូវការជាមួយក្លិប Manchester City ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

អតីតខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាការិនី Alex Greenwood បានចុះកុងត្រាជាផ្លូវការជាមួយក្លិប Manchester City ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាការិនីវ័យ ២៧ ឆ្នាំដែលបានចាកចេញពីទឹកដី Leigh Sports Village នារដូវក្តៅ ២០១៨ ទៅចូលរួមជាមួយក្រុម Olympique Lyonnais របស់បារាំង បើគិតនឹងពេលនេះគឺបានលេងឱ្យក្រុម Liverpool, Everton, Man United និង Man City

Alex Greenwood ពេលចុះកុងត្រាជាមួយក្លិបបារាំង Lyon
Alex Greenwood ពេលចុះកុងត្រាជាមួយក្លិបបារាំង Lyon

ខ្សែការពារឆ្នើមរូបនេះបាននិយាយថា "ខ្ញុំគិតថាខ្ញុំបានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញនៅពេលវេលាដ៏ល្អឥតខ្ចោះបំផុត។ ការប្រកួតនៅទីនេះនឹងបន្តពីភាពខ្លាំងទៅខ្លាំងជានិច្ច។ កីឡាការិនីណាដែលបានមកប្រកួតនៅទឹកដីនេះប្រាកដជានិយាយពីរឿងនេះ ហើយខ្ញុំពិតជារំភើបដែលបានក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងនៅទីនេះ។"

Alex Greenwood  ពេលលើកពានជាមួយអតីតក្លិប Manchester United
Alex Greenwood  ពេលលើកពានជាមួយអតីតក្លិប Manchester United

 ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ អ្នកគាំទ្របាល់ទាត់នៅលើបណ្តាញសង្គមហាក់មិនមានការចាប់អារម្មណ៍ចំពោះការចុះកុងត្រារបស់ Greenwood នោះទេ ដោយសារតែនាងបានទៅលេងឱ្យក្លិបជាគូប្រជែងដ៏ធំរបស់អតីតក្លិបរបស់នាងទៅវិញ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T