ក្លិបទាំងនេះមានតម្លៃទីផ្សារកីឡាករថ្លៃជាងគេនៅ Premier League សម្រាប់រដូវកាល ២០២០-២០២១ នេះ

//s9.kh1.co/cc/ccfbc54efc831e06ecf0bde6a09d824c28ac9acf.png
កីទ្បា

 ១០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្លិបដែលមានតម្លៃទីផ្សារកីឡាករថ្លៃជាងគេ នៅ Premier League សម្រាប់រដូវកាល ២០២០-២០២១ នេះ

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ក្លិប Liverpool ជាក្លិបឈ្នះជើងឯក Premier League រដូវកាល ២០១៩-២០២០ ចំណែកក្លិបចំនួន ៣ ដែលបានឡើងមកលេងនៅលីគកំពូលអង់គ្លេសរដូវកាល ២០២០-២១នេះ មានក្លិបជើងឯក EFL Championship លីគលំដាប់ទី២ Leeds United ក្លិបជើងឯករង West Bromwich Albion និងក្លិប Fulham ដែលបានយកឈ្នះក្លិប Brentford ដោយលទ្ធផល ២-១ ក្នុងវគ្គជំរុះផ្តាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប Liverpool ជាក្លិបឈ្នះជើងឯក Premier League រដូវកាល ២០១៩-២០២០
ក្លិប Liverpool ជាក្លិបឈ្នះជើងឯក Premier League រដូវកាល ២០១៩-២០២០

សម្រាប់រដូវកាលថ្មី ២០២០-២០២១ របស់លីគកំពូលអង់គ្លេស​ (English Premier League) នឹងចាប់ផ្តើមបើករដូវកាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលក្លិបនីមួយៗមានតម្លៃទីផ្សារកីឡាករខុសៗគ្នា ខណៈក្លិបមានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ មានដល់ទៅ ១.០៤ ប៊ីលានដុល្លារ ចំណែកក្លិបដែលទាបជាងគេ មានតម្លៃត្រឹម ៧៦.៨៥ លានដុល្លារប៉ុណ្ណោះ។

រដូវកាលថ្មី ២០២០-២០២១ របស់លីគកំពូលអង់គ្លេស
រដូវកាលថ្មី ២០២០-២០២១ របស់លីគកំពូលអង់គ្លេស

ខាងក្រោមព័ត៌មានលម្អិតរបស់ក្លិបទាំង ២០ ដែលចូលរួមប្រកួតប្រជែងសម្រាប់រដូវកាល ២០២០-២០២១ នេះ៖

២០-ក្លិប West Bromwich Albion បញ្ជូនកីឡាករសរុបចំនួន ២៤រូប (កីឡាករបរទេស ១១រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៧.១ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៧៦.៨៥ លានផោន

១៩-ក្លិប Leeds United បញ្ជូនកីឡាករសរុបចំនួន ៣៣រូប (កីឡាករបរទេស ២០រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៤.៦ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១២៨.០៥លានផោន

១៨-ក្លិប Fulham បញ្ជូនកីឡាករសរុបចំនួន ២៧រូប (កីឡាករបរទេស ២១រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៧.៣ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១៤៧.៩៥លានផោន

១៧-ក្លិប Burnley បញ្ជូនកីឡាករសរុបចំនួន ២៤រូប (កីឡាករបរទេស ១០រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៧.៧ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១៤៩.៧៨លានផោន

១៦-ក្លិប Sheffield United បញ្ជូនកីឡាករសរុបចំនួន ៣១រូប (កីឡាករបរទេស ១១រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១៥៤.១៥លានផោន

១៥-ក្លិប  Crystal Palace បញ្ជូនកីឡាករសរុបចំនួន ២៦រូប (កីឡាករបរទេស ១៥រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៨.៥ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១៨៨.៥០លានផោន

១៤-ក្លិប Brighton & Hove Albion បញ្ជូនកីឡាករសរុបចំនួន ២៩រូប (កីឡាករបរទេស ១៨រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៦ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១៩៦.៧៥ លានផោន

១៣-ក្លិប Southampton បញ្ជូនកីឡាករសរុបចំនួន ២៩រូប (កីឡាករបរទេស ១៣រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៧ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ២១១.២០លានផោន

១២-ក្លិប Aston Villa បញ្ជូនកីឡាករសរុបចំនួន ២៧រូប (កីឡាករបរទេស ១៦រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៧ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ២៤៨.៣០លានផោន

១១-ក្លិប Newcastle United បញ្ជូនកីឡាករសរុបចំនួន ៣៣រូប (កីឡាករបរទេស ២០រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៦ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ២៧៦.៩៥លានផោន

១០-ក្លិប West Ham United បញ្ជូនកីឡាករសរុបចំនួន ២៤រូប (កីឡាករបរទេស ១៥រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៨ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ២៩០.៦៥លានផោន

៩-ក្លិប Wolverhampton Wanderers បញ្ជូនកីឡាករសរុបចំនួន ២៤រូប (កីឡាករបរទេស ១៩រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦.២ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៣៣០.៨០ លានផោន

៨-ក្លិប Leicester City បញ្ជូនកីឡាករសរុបចំនួន ៣០រូប (កីឡាករបរទេស ២១រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៧.៥ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៤៣៨.៣០លានផោន

៧-ក្លិប Everton បញ្ជូនកីឡាករសរុបចំនួន ៣២រូប (កីឡាករបរទេស ២១រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៤៩១.០៥លានផោន

៦-ក្លិប Arsenal បញ្ជូនកីឡាករសរុបចំនួន ៣២រូប (កីឡាករបរទេស ២៤រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៩ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៦៥១.៣៥លានផោន

៥-ក្លិប Tottenham Hotspur បញ្ជូនកីឡាករសរុបចំនួន ២៨រូប (កីឡាករបរទេស ១៨រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦.១ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៧២១.៥៥លានផោន

៤-ក្លិប Manchester United បញ្ជូនកីឡាករសរុបចំនួន ៣១រូប (កីឡាករបរទេស ១៨រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦.៣ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៨០២.១០លានផោន

៣-ក្លិប Chelsea បញ្ជូនកីឡាករសរុបចំនួន ៣៧រូប (កីឡាករបរទេស ២៦រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៦.១ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ៩៤៥.៨០លានផោន

២-ក្លិប Liverpool បញ្ជូនកីឡាករសរុបចំនួន ៣០រូប (កីឡាករបរទេស ២៣រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៨ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១.០២ប៊ីលានផោន

១-ក្លិប Manchester City បញ្ជូនកីឡាករសរុបចំនួន ៣១រូប (កីឡាករបរទេស ២៣រូប) ក្នុងនោះកីឡាករមានអាយុជាមធ្យម ២៥.៧ឆ្នាំ និងមានតម្លៃទីផ្សារកីឡាករសរុបចំនួន ១.០៤ប៊ីលានផោន៕

ក្លឹបទាំង ២០ ដែលចូលរួមប្រកួតប្រជែងសម្រាប់រដូវកាល ២០២០-២១
ក្លឹបទាំង ២០ ដែលចូលរួមប្រកួតប្រជែងសម្រាប់រដូវកាល ២០២០-២១

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T