Harry Kane បានចេញមុខការពារ Greenwood និង Foden ចំពោះរឿងអាស្រូវដ៏ក្តៅគគុកមួយនេះ

//s9.kh1.co/e7/e7abfab6a92be406d70e066d867122420583cfaf.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Harry Kane បាននិយាយថា "កីឡាករវ័យទាំងពីរនាក់ (Phil Foden និង Mason Greenwood) បានធ្វើខុស ហើយពួកគេបានយល់ និងទុករឿងនេះជាមេរៀនមួយសម្រាប់អនាគតរបស់ពួកគេ។

បរទេស៖ Harry Kane បាននិយាយថា "កីឡាករវ័យក្មេងទាំងពីរនាក់ គឺ Phil Foden និង Mason Greenwood បានធ្វើខុស ហើយពួកគេបានយល់ និងទុករឿងនេះជាមេរៀនមួយសម្រាប់អនាគតរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កីឡាករវ័យក្មេងទាំង២បាននាំក្មេងស្រីទៅបន្ទប់សណ្ឋាគាររបស់ក្រុមអង់គ្លេងនៅប្រទេសអុីស្លង់ ដែលនេះបានបង្ហាញពីការមិនគោរពដល់ច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប ទាំងនឹងការទប់ស្កាត់ការរាតត្បាតនៃមេរោគ Covid-19

Foden និង​ Greenwood ពេលដែលនាំក្មេងស្រីចូលក្នុងបន្ទប់របស់ក្រុមជម្រើសជាតិអង់គ្លេស
Foden និង​ Greenwood ពេលដែលនាំក្មេងស្រីចូលក្នុងបន្ទប់របស់ក្រុមជម្រើសជាតិអង់គ្លេស

វាជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករជំនាន់ក្រោយរបស់ក្រុមអង់គ្លេស ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការតំណាងឱ្យប្រទេសរបស់ខ្លួន ហើយក៏មានមនុស្សជាច្រើននាក់កំពុងតែមើលពីសកម្មភាពរបស់យើងផងដែរ។ អ្វីដែលពួកគេអាចធ្វើបានពេលនេះគឺការទទួលបាននូវមេរៀនជីវិតដ៏ជូរចត់មួយ និងត្រូវចេះកែរតម្រូវវា។

Foden និង​ Greenwood ក្នុងអំឡុងពេលប្រកួតឱ្យក្រុមអង់គ្លេស
Foden និង​ Greenwood ក្នុងអំឡុងពេលប្រកួតឱ្យក្រុមអង់គ្លេស

ខ្សែប្រយុទ្ធក្រុម Tottenham រូបនេះបានបន្ថែមទៀតថា “ខ្ញុំពិតជាចង់ឮសំឡេងពួកគេទាំងពីរណាស់ តែខ្ញុំបានត្រឹមតែផ្ញើសារទៅកាន់ពួកគេ។ ពួកគេពេលនេះអាចនឹងមានអារម្មណ៍ឯកោណាស់មើលទៅ។ អារម្មណ៍របស់យើងមិននឹងនរនោះទេ ពេលដែលមានការរិះគន់ ជាពិសេសនៅពេលអ្នកស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើន។ ខ្ញុំពិតជាមិនចង់ឱ្យពួកគេមានអារម្មណ៍ឯកានោះទេ ហើយខ្ញុំក៏ដឹងថាកីឡាករដទៃទៀតក៏បានផ្ញើសាទៅលើកទឹកចិត្តពួកផងដែរ ដើម្បីប្រាកដថាអារម្មណ៍ពួកគេមិនច្របូកច្របល់ខ្លាំង។

Kane, Foden និង Greenwood
Kane, Foden និង Greenwood

គួរឱ្យដឹងផងដែរថា ពួកគេដឹងថាពួកគេបានធ្វើខុស​ ប៉ុន្តែពួកគេបានដឹងខ្លួន និងទុកវាជាមេរៀនមួយសម្រាប់អនាគតរបស់ពួកគេ។ ពួកគេជាកីឡាករវ័យក្មេងដែលកំពុងបង្ហាញនូវភាពលេចធ្លោទូទាំងពិភពលោក ដូច្នេះខ្ញុំប្រាកដថាពួកគេនឹងមិនធ្វើឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតនោះទេ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T