ក្លិប Barcelona ​ព្រមពៀងលក្ខខណ្ឌជាមួយ​កីឡា​ករ ប៉ុន្តែក្លិប Lyon មិន​ទាន់​សម្រេច​លើ​តម្លៃផ្ទេរ

//s9.kh1.co/57/572e4b6b2dd657c7d8d330ca43feb35805e48a27.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍របស់ Faberizio Romano លើបណ្តាញសង្គម Tweeter បានលើកឡើងថា៖ Memphis Depay បានយល់​ស្រប​នឹងលក្ខខណ្ឌរបស់ Barca ហើយ នៅឡើងតែក្លិប Lyon មិនទាន់សម្រេចលើតម្លៃនៃ​ការផ្ទេរ​ចេញ​នៅឡើយទេ

តាមរបាយការណ៍របស់ Faberizio Romano លើបណ្តាញសង្គម Tweeter បានលើកឡើងថា៖ Memphis Depay បានយល់ស្របនឹងលក្ខខណ្ឌរបស់ Barca ហើយ នៅឡើងតែក្លិប Lyon មិនទាន់សម្រេចលើតម្លៃនៃ​ការផ្ទេរ​ចេញ​នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធរូបនេះបានក្លាយជាគោលដៅសំខាន់មួយរបស់លោក Ronald Koeman មកជំនួសកន្លែងរបស់ Luis Suarez បន្ទាប់ពីគ្រូបង្វឹករូបនេះត្រូវបានតែងតាំងកាលពីខែមុន។

តាមពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា Depay អាចនឹងត្រូវចាកចេញត្រឹមតែតម្លៃ ៣០ លានផោន​ប៉ុណ្ណោះ​​ ដែលតម្លៃនេះវាហាក់ទាបជាង Lautaro Martinez របស់ Inter Milan ទៅទៀត។

ជាការកត់សម្គាល់ កាលពីរដូវកាលមុន ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ១៥ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមស៊ុតបានចំនួន ២ លើកក្នុងការបង្ហាញខ្លួន ២២ ប្រកួត ខណៈដែលរូបគេបាន​ខកខាន​ប្រកួតធំៗមួយចំនួននារដូវកាលនេះដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ៕

Depay
Depay

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T