លះបង់ណាស់ Liu Yifei រងរបួសជង្គង់ហើយ នៅតែញញឹមដើម្បីថតរឿង Mulan

//s9.kh1.co/38/38f88bb090e213108a962eb41b9971e375b9a282.png
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាជង្អង់ឈឺហើយ ក៏តារាសម្តែងស្រី Liu Yifei នៅតែញញឹមយ៉ាងមានក្តីសុខ ដូចគ្មានឈឺអីបន្តិច ក៏ព្រោះតែមានអ្នកផ្តល់កម្លាំងចិត្តដល់រូបនេះ​ដោយបែបនេះ។

ចិន៖ កាលពីពេលថ្មីនេះ ភាពយន្តបរទេសដ៏ល្បីកំពុងចាក់បញ្ចាំងជាច្រើនក្នុង ប្រទេសនៅអាសុីយើងគឺរឿង «Mulan» ដែលរឿងរបស់ផលិតកម្មយក្ស Disney កំពុងទទួលការគាំទ្រជាខ្លាំង មិនថាសំណាក់មហាជនក្នុងស្រុក ក៏ក្រៅស្រុក ជាមួយ សាច់រឿងដ៏សែនជក់ចិត្ត អមជាមួយក្បាច់គុនវាយប្រហារ ដ៏សែនរស់រវើក ដូចពិតៗ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង យោងតាមគណនីផ្ទាល់ខ្លួនរបស់តួឯកស្រី រឿង «Mulan» ដែលតារាសម្ដែងស្រី Liu Yifei  ដែលគ្រប់គ្នាស្កាល់ជា សៀវឡុងនី  ជាតារាដែលមានទេពកោសល្យម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេន ជាមួយសមត្ថភាពសម្តែងដ៏បុិនប្រសប់នោះ បានចែកចាយរូបភាព និងវីដេអូមួយ ដែលបង្ហាញ របួស​ត្រ​ង់​ក្បា​ល​ជង្គង់​ទាំង​សងដោយចៃដន្យ ខណៈពេលដែលសម្តែងជើងរបស់នាង ប៉ះទៅនឹងធ្នឹមឈើ។

យ៉ាងណាមិញ ក្នុងរូបភាពនោះដែរ ជាមួយសារដែលតារាស្រីវ័យ៣៣ឆ្នាំរូបនេះបានបង្ហោះ ហាក់បីដូចជាគ្មានភាពមិនសប្បាយចិត្ត ឬក៏មានការឈឺចាប់អ្វីឡើយ តែផ្ទុយទៅវិញ រូបនាង ហាក់បីដូចជាមានក្តីសុខយ៉ាងខ្លាំង ដោយគ្មានការឈឺចាប់ បែរជាប្រលែងលេងជាមួយកូនឆ្កែរបស់នាង បូករួមជាមួយ ការមើលថែយ៉ាងល្អឥតខ្ចោះពីសំណាក់ក្រុមការងារ បានធ្វើឲ្យតារស្រីរូបនេះ មានកម្លាំងចិត្ត និងបាត់ការឈឺចាប់ បានសម្តែងរឿងនេះចប់ទាំងរលូន៕

សូមទស្សនារូបភាពខាងក្រោម៖

Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei  សកម្មភាពក្រោមឆាក
Liu Yifei  សកម្មភាពក្រោមឆាក
Liu Yifei  រងរបួសជង្គង់
Liu Yifei រងរបួសជង្គង់
Liu Yifei ជាមួយសត្វចិញ្ចឹម
Liu Yifei ជាមួយសត្វចិញ្ចឹម
រូបភាព និងវីដេងូដែលតារស្រីបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T