ផ្លូវការ! Fulham សម្រេចកិច្ចព្រមព្រៀង ផ្ទេរយកកីឡាករក្រុម PSG រូបនេះ ក្នុងកិច្ចសន្យាខ្ចីជើង

//s9.kh1.co/99/99a26545aa0e84a33318dcc24728864d0525411c.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Fulham ផ្ទេរយកកីឡាករ Alphonse Areola ក្នុងកិច្ចសន្យាខ្ចីជើង

អង់គ្លេស៖ អ្នកចាំទី Alphonse Areola បានផ្លាស់ពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប Fulham ក្នុងកិច្ចសន្យាខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកចាំទី Alphonse Areola
  អ្នកចាំទី Alphonse Areola

Areola បានចំណាយពេល១រដូវកាល ខ្ចីជើងលេងឲ្យក្រុម Real Madrid កាលពីរដូវកាលមុន ក្នុងនាមជាអ្នកចាំទីដៃទី២ ចាំជួយសម្រួលបន្ទុកកីឡាករ Thibaut Courtois

ប៉ុន្តែក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងត្រឡប់ទៅ PSG វិញ ក្លិបជើងឯក Ligue 1 មិនមានគម្រោងប្រើប្រាស់គេ សម្រាប់រដូវកាល២០២០/២១ នេះទេ។ ជាមួយគ្នានេះ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍សាងយកអ្នកចាំទីវ័យ២៧ឆ្នាំ ប៉ុន្តែ Areola បានជ្រើសរើសផ្លាស់ទៅភាគខាងលិចទីក្រុងឡុងដ៍វិញ ដោយចូលរួមជាមួយ Fulham។

  អ្នកចាំទី Alphonse Areola
  អ្នកចាំទី Alphonse Areola

Areola បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយបានផ្លាស់ទៅលេងឲ្យ Fulham យ៉ាងដូច្នេះថា៖

Fulham គឺជាក្លិបពោរពេញទៅដោយប្រវត្តិសាស្ត្រនៅទីក្រុងឡុងដ៍ ហើយខ្ញុំក៏បានឮច្រើនមកហើយពីកីឡដ្ឋានមួយនេះ។ ខ្ញុំសង្ឃឹមថារដូវកាលនេះ​នឹង ជារដូវកាលល្អសម្រាប់ពួកយើង។ ខ្ញុំចង់ផ្ដល់កម្លាំង និងធ្វើអ្វីគ្រប់យ៉ាង សម្រាប់ក្រុមមួយនេះ ដើម្បីរក្សាកន្លែងនៅ Premier League ។

កីឡាករ Alphonse Areola

គួរឲ្យដឹងដែរថា Areola ជាអ្នកចាំទីកូនកាត់ហ្វីលីភីន-បារាំង រូបគេត្រូវបាន PSG ដំឡើងមកក្រុមឈុតធំកាលពីឆ្នាំ២០១០ ក្នុងនោះដែរ គេងបង្ហាញខ្លួនឲ្យក្លិបយក្សបារាំងសរុបបាន១០៧ប្រកួត ៕

  អ្នកចាំទី Alphonse Areola
  អ្នកចាំទី Alphonse Areola

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T