ភ័យមិនស្ទើរ សុខៗ មានបុរសម្នាក់មកចាប់ខ្ទប់មុខ ត្រចៀកកាំ ពីក្រោយ

//s9.kh1.co/f2/f28e39ccd3cb8c22895476e6eb282b8245a025d4.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើល និងភ័យស្លន់ស្លោមិនស្ទើរទេ ខណៈពេលដែល តារាស្រីល្បីឈ្មោះ Zhao Wei អង្គុយនិយាយគ្នាលេងយ៉ាងរីករាយ ជាមួយនឹងតារាសម្ដែងម្នាក់ ស្រាប់តែមានបុរសដែលកំពុងតែឈរពីក្រោយយកដៃខ្ទប់មុខមាត់នាងបែបនេះ

ចិន៖ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន Sohu បានរាយការណ៍ថា ខណៈពេលដែល តារាសម្ដែងស្រីល្បីឈ្មោះ Zhao Wei ហៅ ត្រចៀកកាំ កំពុងតែនិយាយគ្នា ជាមួយនឹងតារាសម្តែងម្នាក់ ស្រាប់តែ មានបុរសម្នាក់នៅពីក្រោយបនាង បានយកដៃខ្ទប់មុខ បង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ បានឲ្យដឹងមុនពេលកើតហេតុបែបនេះ តារាស្រី Zhao Wei បានបង្ហាញខ្លួនក្នុងឈុតសាមញ្ញធម្មតា ដែលកំពុងតែជជែលគ្នា ដោយទឹកមុខរីករាយជាលក្ខណៈមិត្តភាពនឹងគ្នា ជាមួយនឹងតារាប្រុសម្នាក់ ដែលមានឈ្មោះថា Eric Wang  ពេលកំពុងតែញ៉ាំអាហារជាមួយគ្នា នៅភោជនីយដ្ឋាន តាមដងផ្លូវមួយកន្លែង ក៏កើតហេតុដោយមានបុរសម្នាក់ដែលកំពុងតែឈរពីក្រោយនាង បានយកដៃមកខ្ទប់មុខនាង បែបនេះ។ 

បន្ទាប់មកទៀត ត្រូវបានគេដឹងថា តាមការពិតទៅ បុរសម្នាក់នេះ មិនមែនជាមនុស្សចម្លែកមកពីណាទេ តែផ្ទុយទៅវិញ គឺជាអ្នកគ្រប់គ្រងផ្ទាល់របស់ Zhao Wei  ហើយមូលហេតុដែលអ្នកគ្រប់គ្រងរបស់នាង បានធ្វើបែបនេះភ្លាមៗ នោះគឺដោយសារតែ លោកបានឃើញថា កំពុងតែមានមនុស្សម្នាក់បានលួចថតរូបនាង ដូច្នេះទើបលោក សម្រេចចិត្ត យកដៃទៅគ្របមុខនាង ដើម្បីបិទបាំងមុខមាត់ ឲ្យរួចផុតពីការលួចថត ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

សកម្មភាពរបស់បុរសម្នាក់ ដែលបានយកដៃខ្ទប់មុខ Zhao Wei 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T