ចិន៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមចិនជាច្រើន មានការងឿងឆ្ងល់ពាក់ព័ន្ធទៅនឹងករណីដ៏ចម្រូងចម្រាសមួយ របស់ប្ដីប្រពន្ធមួយគូ ដែលអូសទាញកូនស្រីវ័យ២២ឆ្នាំទៅតុលាការ ដើម្បីទទួលយកកូនប្រុសដែលទើបចេះដើរតេះតះទៅចិញ្ចឹមជំនួសពួកគេទាំងពីរ។

យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ រស់នៅដោយពឹងផ្អែកលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់កូនស្រីវ័យ២២ឆ្នាំ និងបានសម្រេចចិត្តយកកូនប្រុសម្នាក់ទៀត ដែលសព្វថ្ងៃនេះមានអាយុ២ឆ្នាំហើយ។ មិនយូរប៉ុន្មាន ទាំងពីរនាក់ប្ដីប្រពន្ធ បានដឹងថា ខ្លួនមិនអាចមានលទ្ធភាពចិញ្ចឹមបីបាច់កូនប្រុសតូចឡើយ ហើយដូច្នេះ ពួកគេក៏បានស្នើសុំឲ្យកូនស្រីច្បងជួយចិញ្ចឹមជំនួស។ 

យ៉ាងណាមិញ កូនស្រីច្បង ដែលត្រូវបានគេស្គាល់ឈ្មោះថា លីលី និងកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ បានបដិសេដមិនទទួលចិញ្ចឹមប្អូនប្រុសតូចឡើយ ដែលធ្វើឲ្យឪពុកម្ដាយខឹង រហូតដល់ដាក់ពាក្យបណ្ដឹង។

បើយោងតាមមាត្រាទី២៩ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍របស់សាធារណៈរដ្ឋប្រជាមានិតចិន បានបង្ហាញថា ប្រសិនបើឪពុកម្ដាយស្លាប់ចោល ឬមិនមានលទ្ធភាពមើលថែកូនមិនទាន់គ្រប់អាយុ នោះកាតព្វកិច្ចមើលថែនឹងធ្លាក់ទៅលើកូនដែលពេញវ័យ។ ដូច្នេះ ខាងតុលាការបានចេញដីកាបង្គាប់ឲ្យ នាងលីលី ទទួលខុសត្រូវលើប្អូនប្រុសរបស់នាងតែម្ដង។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ បានបង្កឲ្យមនុស្សប្រមាណ៧៤លាននាក់ ធ្វើការជជែកវែកញែក និងបញ្ចេញមតិរៀងៗខ្លួននៅលើបណ្ដាញសង្គមចិន Weibo  ដែលភាគច្រើនបានយល់ថា សេចក្ដីសម្រេចរបស់តុលាការគឺអយុតិ្ដធម៌ចំពោះនាងលីលី ពីព្រោះឪពុកម្ដាយរបស់នាងបានសម្រេចចិត្ដបង្កើតកូនទីពីរ ដោយគ្មានការទទួលខុសត្រូវ។ យ៉ាងហោចណាស់ ពួកគេគួរតែរកការងារធ្វើ ឬពិគ្រោះជាមួយនាងលីលីជាមុនសិន មុនពេលមានផ្ទៃពោះកូនទីពីរ៕

លីលី និងប្អូនប្រុសបង្កើត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ