យោងតាមប្រភពព័ត៌មានពីគេហទំព័រ អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា បុរសវ័យក្មេង ជនជាតិអេហ៊្សីបម្នាក់ បានជួល ក្រុមជនពាល ចំនួន ១២នាក់ អោយចាប់ពង្រត់ គូដណ្តឹងរបស់ខ្លួន ហើយពួកជនពាលទាំងនោះ បានឃុំឃាំង ក្មេងស្រីរងគ្រោះ នៅផ្ទះរបស់បុរសជាគូដណ្តឹងផ្ទាល់តែម្តង និង បានរំលោភនាង អស់រយៈពេល ២ខែ ទៀតផង។

ក្នុងរយៈពេលបាត់ខ្លួននេះ ជនល្មើស ជាគូដណ្តឹង បានធ្វើជាមិនបានដឹងរឿង និង បានធ្វើជាដើរតាមរក គ្រប់ទីកន្លែង ជាមួយនឹងគ្រួសារ របស់ក្មេងស្រីរងគ្រោះ ថែមទៀតផង។ យ៉ាងណាមិញ ក្រោយពីចាប់ឃុំឃាំងទុកក្នុងផ្ទះរបស់ខ្លួន អស់រយៈពេល ២ខែរួចមក ជនល្មើស ដែលជាគូដណ្តឹងរូបនេះ បានយកនាងទៅប្លុងចោល នៅតាមផ្លូវមួយកន្លែង រួចនាង ក៏បានធ្វើដំណើរទៅកាន់ ស្ថានីយ៍ប៉ូលីស តែម្តង។ ស្ថានីយ៍ប៉ូលីស Al Khalifa នៃទីក្រុង Cairo បានទទួលព័ត៌មាននៃករណីនេះ ពីសំណាក់ក្មេងស្រីរងគ្រោះ អាយុ ១៦ឆ្នាំ រូបនេះ ផ្ទាល់តែម្តង។ នាងបាននិយាយឲ្យដឹងថា មានជនពាលជាច្រើនរង់ចាំ នៅផ្ទះរបស់គេ ហើយពួកគេ បានចាប់រំលោភនាង ជារៀងរាល់ថ្ងៃ អស់រយៈពេល ២ខែ។ នាងបានបន្ថែមទៀតថា ជនជាប់ចោទ ដែលជាគូដណ្តឹងរូបនោះ ធ្វើបែបនេះ ព្រោះតែឪពុករបស់នាង បដិសេធ មិនព្រមអោយគេ រៀបការជាមួយនឹងនាង និងបានប្រាប់អោយផ្តាច់ពាក្យ ទៀតផង។ ទោះជាយ៉ាងណា ប៉ូលីសកំពុងធ្វើការ តាមរកចាប់ខ្លួន គូដណ្តឹងរូបនោះ យ៉ាងក្តៅគគុកផងដែរ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]