តម្លៃប៉ុណ្ណេះដឹងតែក្លិបនៅអង់គ្លេសតម្រង់ជួរគ្នាទិញហើយ! Real Madrid សម្រេចចិត្តដាក់លក់ Bale ក្នុងតម្លៃត្រឹមតែ...

//s9.kh1.co/1c/1c43b9198b8114cd0fbd71b94be17def2f5cc9c4.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Real Madrid សម្រេចចិត្តដាក់លក់ Bale ក្នុងតម្លៃត្រឹមតែ២២លានផោន (ឬប្រមាណ២៩លានដុល្លារ)

អេស៉្បាញ៖ នៅក្នុងកិច្ចពិភាក្សាថ្មីៗនេះលោកគ្រូបង្វឹក Zinedine Zidane បានប្រាប់ទៅកីឡាករ Gareth Bale ថារូបគេមិនស្ថិតក្នុងបញ្ជីកីឡាករជួរមុខរបស់ Real Madrid នៅក្នុងរដូវកាលថ្មីខាងមុខនេះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gareth Bale
  កីឡាករ Gareth Bale

ក្នុងនោះដែរក្លិប Real Madrid ក៏កំពុងតែព្យាយាមលក់រូបគេចេញឲ្យបានកាន់តែឆាប់កាន់តែល្អនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ព្រោះមិនចង់បន្តចំណាយលើប្រាក់ពលកម្មដ៏ថ្លៃរបស់គេ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ Bale ក៏បានចេញមកបញ្ជាក់ថានៅរដូវក្ដៅមុន រូបគេបានដាក់សំណើសុំចាកចេញទៅលេងនៅប្រទេសចិន ប៉ុន្តែត្រូវបានក្លិបយក្សអេស៉្បាញមួយនេះបដិសេធ។ 

  កីឡាករ Gareth Bale
  កីឡាករ Gareth Bale

ដោយឡែកនៅពេលនេះ Real Madrid បានបង្ខំចិត្តទម្លាក់តម្លៃខ្លួនជម្រើសជាតិវែលស៍ ដល់ទៅ មួយភាគបួនឯណោះ នៃតម្លៃដែលទិញពី Spur ពោលលក់ត្រឹមតម្លៃ២២លានផោន (ឬប្រមាណ២៩លានដុល្លារ) ប៉ុណ្ណោះ។

ក្នុងនោះមានក្លិបធំៗពីរនៅ Premier League កំពុងតែនាំមុខគេក្នុងការប្រជែងយករូបគេទៅរួមក្រុម ពោលគឺក្លិប Manchester United និងក្លិបចាស់របស់គេ Tottenham Hotspur

  កីឡាករ Gareth Bale
  កីឡាករ Gareth Bale

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T