អីយ៉ាស! ជម្រើសជាតិហូឡង់ម្នាក់នេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barcelona ហើយ

//s9.kh1.co/41/41fa252c8d79665bfca812c6caf2bf95a265b47e.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Memphis Depay បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barcelona ហើយ

បរទេស៖ ខ្សែប្រយុទ្ធស្លាបក្រុម Lyon កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍មកថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

យោងតាមអ្នកសារព័ត៌មានផ្នែកកីឡា ដ៏គួរឲ្យទុកចិត្តបាន គឺលោក Fabrizio Romano បានឲ្យដឹងថា ជម្រើសជាតិហូឡង់បានយល់ព្រមផ្លាស់ទៅក្លិបយក្សតំបន់កាតាឡាន់ហើយ នៅឡើយតែការចរចាតម្លៃរវាងក្លិបនឹងក្លិបប៉ុណ្ណោះ។

Depay គឺជាគោលដៅដែលគ្រូ Barca ថ្មីលោក Ronald Koeman ចង់បានមកកសាងក្រុមឡើងវិញ។ ជាមួយគ្នានេះ ខ្សែបម្រើក្រុមហង្សក្រហម Liverpool កីឡាករ Georginio Wijnaldum ក៏ស្ថិតក្នុងបញ្ជីនាំចូលរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ផងដែរ។

  កីឡាករ Georginio Wijnaldum
  កីឡាករ Georginio Wijnaldum

គួររម្លឹកដែរថា Depay ជាអតីតម្ចាស់អាវលេខ៧របស់ក្លិបបិសាចក្រហម Manchester United ដោយរូបគេបានចាកចេញពីទឹកដី Old Trafford ផ្លាស់មកកាន់ Lyon កាលពីដើមឆ្នាំ២០១៧ ខណៈកុងត្រារបស់គេជាមួយក្លិប នឹងផុតសុពលភាពត្រឹមរដូវក្ដៅឆ្នាំក្រោយនេះ។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

យ៉ាងណាមិញរយៈពេល៣ឆ្នាំជាមួយ Lyon ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ​ ពោលគេរកបាន៥៧គ្រាប់ឯណោះ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤៣ដង ក្នុងចំណោមការបង្ហាញខ្លួន១៣៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T