ប្រុសៗប្រយ័ត្នប្រយែង! យុវជនម្នាក់នេះ ដាក់គូទអង្គុយលើបង្គន់ ស្រាប់តែកូនពស់ថ្លាន់ខាំចំក្បាលអាអូនតូច

//s9.kh1.co/00/0062c5d085e424727306191f81de3b7b551af873.png
សង្គម

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុវជនម្នាក់មានឈ្មោះថា សុីរ៉ាផុប ម៉ាស៊ូការ៉ាត់ អាយុ១៨ឆ្នាំ ត្រូវបានកូនពស់ថ្លាន់មួយក្បាលប្រវែងប្រមាណ១.២ម៉ែត្រខាំក្បាលលិង្គ ខណៈពេលកំពុងបន្ទោរបង់ក្នុងបន្ទប់ទឹក

ថៃ៖ កាលពីថ្ងៃអង្គារទី០៨ ខែកញ្ញាកន្លងទៅនេះ យុវជនម្នាក់មានឈ្មោះថា សុីរ៉ាផុប ម៉ាស៊ូការ៉ាត់ អាយុ១៨ឆ្នាំ ត្រូវបានកូនពស់ថ្លាន់មួយក្បាលប្រវែងប្រមាណ១.២ម៉ែត្រខាំក្បាលលិង្គ ខណៈពេលកំពុងបន្ទោរបង់ក្នុងបន្ទប់ទឹក។ ហេតុការណ៍នេះ បានកើតឡើងនៅផ្ទះរបស់យុវជនរងគ្រោះផ្ទាល់ ដែលមានទីតាំងស្ថិតក្នុងខេត្តណុនថាបុរី ភាគខាងជើងនៃទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់យុវជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គេបានចូលទៅក្នុងបន្ទប់ទឹក ដើម្បីបន្ទោរបង់។ ហើយខណៈពេលកំពុងអង្គុយ ដោយដៃម្ខាងកាន់ទូរសព្ទមើលវីដេអូ និងដៃម្ខាងទៀតកាន់ទុយោបាញ់ទឹក ក៏ស្រាប់តែឈឺចុកចាប់ត្រង់ក្បាលលិង្គតែម្ដង។ រំពេចនោះ គេក៏ទម្លាក់ទុយោបាញ់ទឹកចុះ និងយកដៃទៅចាប់ត្រង់លិង្គ ហើយក៏ចាប់ត្រូវកូនពស់ថ្លាន់ ដែលកំពុងតែខាំជាប់ក្បាលលិង្គ។

ឃើញដូច្នេះ គេក៏ភ័យស្លន់ស្លោរ ចាប់ទាញកូនពស់ថ្លាន់ចេញ និងរត់ចេញពីបន្ទប់ទឹក ទាំងដែលដៃក្ដោបលិង្គឈាមហូរប្រលាក់ពេញឥដ្ឋ និងខោនៅត្រឹមក្បាលជង្គង់ ហើយបិទទ្វារបន្ទប់ទឹក ដើម្បីឃុំកូនពស់ថ្លាន់ផងដែរ។

ក្រោយពីកើតហេតុភ្លាមៗមក យុវជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានដេរចំនួនបីថ្នេរទៅលើក្បាលលិង្គ និងលាងសម្អាតបាក់តេរីចេញផងដែរ។ ចំណែកកូនពស់ថ្លាន់ ក៏ត្រូវបានក្រុមអ្នកជំនាញ ចាប់ដាក់ចូលទៅក្នុងបាវ និងយកទៅព្រលែងឲ្យចូលព្រៃវិញ។

ជុំវិញហេតុការណ៍ខាងលើនេះ ម្ដាយរបស់យុវជនរងគ្រោះ បាននិយាយថា រូបគាត់ផ្ទាល់មិនដឹងឡើយថា កូនពស់ថ្លាន់អាចចូលមកក្នុងផ្ទះដោយរបៀបណាទេ តែវាអាចនឹងចូលមកបានតាម​រយៈលូបង្គន់។ ហើយប្រសិនបើ វាជាពស់វែកវិញ នោះកូនប្រុសរបស់គាត់នឹងស្លាប់។

យ៉ាងណាមិញ ឥឡូវនេះ យុវជនរងគ្រោះ បានធូរស្រាលហើយ ដោយមានអាការនៅឈឺបន្ដិចបន្តួចប៉ុណ្ណោះ ហើយគ្រប់យ៉ាងនឹងអាចប្រើការបានវិញដូចដើម៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

យុវជនរងគ្រោះ
យុវជនរងគ្រោះ
កូនពស់ថ្លាន់
កូនពស់ថ្លាន់
កូនពស់ថ្លាន់ត្រូវបានអ្នកជំនាញចាប់ចេញ
កូនពស់ថ្លាន់ត្រូវបានអ្នកជំនាញចាប់ចេញ
កូនពស់ថ្លាន់ត្រូវបានអ្នកជំនាញចាប់ចេញ
កូនពស់ថ្លាន់ត្រូវបានអ្នកជំនាញចាប់ចេញ
វីដេអូដែលបង្ហាញពីយុវជនរងគ្រោះរៀបរាប់ពីហេតុការណ៍
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T