អាវរដូវកាល​ថ្មី​របស់ Real Madrid​ នឹងមាន​ស្លាក​សញ្ញា​​ពិសេស​​មួយ​​​ប៉ាក់​​នៅ​លើ​ដៃ​​អាវ​​ខាង​​ស្តាំ

//s9.kh1.co/bc/bccdbdad3be0adfb47b38e7b2ed77447b502d8d8.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្លិបអធិរាជស Real Madrid នឹងប្រើប្រាស់អាវរដូវកាលថ្មីដោយភ្ជាប់នឹងស្លាកសញ្ញាពិសេសលើដៃអាវ ដែលបាន​បង្ហាញពីក្រុម​ម្ចាស់​​ជើងឯក La Liga រដូវកាល ២០១៩-២០២០

ក្លិបអធិរាជស Real Madrid នឹងប្រើប្រាស់អាវរដូវកាលថ្មីដោយភ្ជាប់នឹងស្លាកសញ្ញាពិសេសលើដៃអាវ ដែលបាន​បង្ហាញពីក្រុម​ម្ចាស់​​ជើងឯក La Liga រដូវកាល ២០១៩-២០២០ និងរំលឹកដល់ការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រ​លើកទី ៣៤ របស់ក្លិប។​ ស្លាកសញ្ញាពិសេសនេះនឹងត្រូវបានប៉ាក់នៅលើដៃអាវខាងស្តាំគ្រប់ឈុតទាំងអស់របស់ក្លិបមិនថាការប្រកួតណានោះទេ មានន័យថាការការប្រកួត បើកឆាករបស់ក្លិបទល់នឹងក្រុម Real Sociedad នៅថ្ងៃទី ២០ ខែកញ្ញានេះ នឹងត្រូវប្រើ​ប្រាស់​​អាវដែលមានស្លាកសញ្ញានេះ ហើយអ្នកអាចដឹងថាឈុតនៃការប្រកួតរបស់យើងទាំងអស់ធ្វើឱ្យយើង​មាន លក្ខណៈ​ពិសេសដាច់ពីគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូររំលឹកផងដែរថា កីឡាកររបស់ក្លិប Real Madrid ទាំងអស់បានចាប់ផ្តើមហ្វឹកហាត់មុនរដូវកាលបានយ៉ាងល្អ ហើយបានធ្វើលំហាត់ប្រាណដើម្បីរក្សារាងកាយឱ្យសមស្របនឹងការប្រកួតប្រជែងនៅរដូវកាលថ្មីនេះ៕

ស្លាកសញ្ញាពិសេសបង្ហាញថា Real Madrid ជាម្ចាស់ជើងឯក
ស្លាកសញ្ញាពិសេសបង្ហាញថា Real Madrid ជាម្ចាស់ជើងឯក
ម្ចាស់ជើងឯក La Liga រដូវកាលមុន
ម្ចាស់ជើងឯក La Liga រដូវកាលមុន

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T