យោងតាមគេហទំព័រ yourjewishnews បានអោយដឹងថា មានបុរសចម្លែកម្នាក់ ប្រមូលទឹកនោម ទុកក្នុង ដបជ័រ យ៉ាងច្រើនសន្ឋិកសន្ឋាប់ ហើយ ដាក់ក្នុងផ្ទះ របស់គាត់។

លោក Dennis Schain  អ្នកនាំពាក្យអោយ មជ្ឈមណ្ឌលថាមពល និង ភ្នាក់ងារ ការពារបរិស្ថាន នៅ Connecticut បាននិយាយថា ប៉ូលីស បានរកឃើញ ទឹកនោម សរុប ចំនួន1135 លីត្រ នៅក្នុងក្រឡជ័រយ៉ាងច្រើន នៅពេលដែល ប៉ូលីស ចុះទៅផ្ទះកើតហេតុ ដែលស្ថិតនៅ Connecticut ប្រទេសអង់គ្លេស ដើម្បីចុះបញ្ជីឈ្មោះ។

ចំណែក ប៉ូលីសប្រចាំការនៅតំបន់នោះវិញ បានបដិសេធទាំងស្រុង នូវការបង្ហាញ អត្តសញ្ញាណ បុរសចម្លែកនោះ ដោយប៉ូលីសបញ្ជាក់ថា បុរសចម្លែករូបនោះ មិនត្រូវបានចោទប្រកាន់ ពីបទល្មើសអ្វីទាំងអស់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសចម្លែកនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]