ច្រណែនណាស់! តារាចម្រៀង ឆាយ វីរៈយុទ្ធ បង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតភរិយាយ៉ាងផ្អែមល្ហែម

//s9.kh1.co/49/498bbb1067f3734a2f2e7faf96087b64dd2c1b5b.jpg
នារី

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃទី​០៩ ខែកញ្ញា ជាថ្ងៃកំណើតភរិយាបណ្តូលចិត្តរបស់លោក ឆាយ វីរៈយុទ្ធ

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយ តារាចម្រៀងសំឡេងពីរោះ​ លោក ឆាយ វីរៈយុទ្ធ ដែលបានចាប់ដៃគូជីវិតជាមួយភរិយា ដែលស្រស់សោភា និងគួរឲ្យស្រលាញ់ម្នាក់ ព្រមទាំងបង្កើតបាននូវចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រលាញ់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត តាំងពីស្រលាញ់គ្នា គ្រួសារលោក ឆាយ វីរៈយុទ្ធ បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាព​ផ្អែមល្ហែមជាញឹកញាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកផងដែរ។

ដោយឡែក កាលពីថ្ងៃទី​០៩ ខែ កញ្ញា  ឆ្នាំ ២០២០ នេះទៀតសោត​ គឺជាថ្ងៃខួបកំណើតភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដោយក្នុងនោះលោកក៏បាន​បង្ហាះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមថា៖

រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ Se chandy ០៩ កញ្ញា ២០២០ ជូនពរអូនសុខភាពល្អ ប្រាជ្ងាឈ្លាសវៃ សូមអោយអូនសម្រស់ស្រស់ស្អាត ជាប្រពន្ធល្អបងរហូត ជាម៉ាក់ដ៏សែនស្អាតរបស់ អាតារ៉ា អូនប៉ងប្រាថ្នាអ្វីសំរេចដូចប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ និង វីរៈយុទ្ធ អភិជាតាទេវី។

យ៉ាងណាមិញ ក្រោយលោកបានបង្ហោះសារជូនពរភរិយាក្នុងថ្ងៃខួបកំណើតរួចមក បានបង្ហាញថា លោកពិតជាស្រលាញ់ភរិយារបស់លោកខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ឆាយ វីរៈយុទ្ធ  និងគ្រួសារ
លោក ឆាយ វីរៈយុទ្ធ  និងគ្រួសារ
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ បង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតភរិយារបស់លោក
លោក ឆាយ វីរៈយុទ្ធ បង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតភរិយារបស់លោក
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T