យោធាអាមេរិកធ្វើតេស្តសុនខយន្ត ដើម្បីទុកការពារមូលដ្ឋានទ័ពអាកាស (មានវីដេអូ)

//s9.kh1.co/ca/caac724a9ab0f43ee33c808c965d40269570a134.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កងកម្លាំងយោធាអាមេរិក​អាមេរិកទើបតែបានធ្វើតេស្តសាកល្បងនូវសុនកយន្តទំនើប ​ដែលត្រូវបានរចនាឡើងដើម្បី​​ចូលរួមក្នុងបេសកកម្មអង្កេត ឬឃ្លាំមើលពីចម្ងាយ ក៏ដូចជាប្រើសម្រាប់ល្បាតនៅតាមមូលដ្ឋានទ័ពអាកាស​ជាដើម

វ៉ាស៊ីនតោន៖ កងកម្លាំងយោធាអាមេរិក​អាមេរិកទើបតែបានធ្វើតេស្តសាកល្បងនូវសុនខយន្តទំនើប ​ដែលត្រូវបានរចនាឡើងដើម្បី​​ចូលរួមក្នុងបេសកកម្មអង្កេតឬឃ្លាំមើលពីចម្ងាយ ក៏ដូចជាប្រើប្រាស់សម្រាប់ល្បាតនៅតាមមូលដ្ឋានទ័ពអាកាស​ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vision 60 UGV
Vision 60 UGV

សុនខយន្តដែលមានឈ្មោះថា Vision 60 UGV មានបំពាក់មកជាមួយនូវសេនស័រ ប្រព័ន្ធទាក់ទង និងប្រព័ន្ធគ្រប់គ្រងស្ថានភាពសមរភូមិកម្រិតខ្ពស់ (ABMS) ដែលត្រូវបាន​បង្កើតឡើងដើម្បីប្រមូល និងដំណើរការ រួមទាំង​ចែករំលែកទិន្នន័យក្នុងចំណោមកងកម្លាំងសហរដ្ឋអាមេរិក​ជាមួយកងកម្លាំងសម្ព័ន្ធមិត្តក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ សុនខយន្ត​នេះ ក៏មានសមត្ថភាពអាចឡើងជណ្តើរ អាចសង្កេតគោលដៅក្នុងតំបន់មានស្មៅក្រាស់ៗ ហើយក៏អាចប្រើប្រាស់ប្រព័ន្ធភ្លើង ដើម្បីពិនិត្យមើលក្នុងទីងងឹតផងដែរ។

Vision 60 UGV
Vision 60 UGV

គួរជម្រាបដែរថា  សុនខយន្ដ​ Vision 60 UGV ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ghost Robotics ដែលជាផ្នែកមួយនៃកិច្ចសន្យាជាមួយមន្ទីរ​ស្រាវជ្រាវ​​ទ័ពអាកាសអាមេរិក​ និងត្រូវបានដាក់​ធ្វើតេស្តសាកល្បងកាលពីសប្តាហ៍មុន ​ក្នុង​មូលដ្ឋានទ័ពអាកាស Nellis រដ្ឋ Nevada សហរដ្ឋអាមេរិក។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T