មកដឹងពីមូលហេតុ ដែល រឿង សោភ័ណ្ឌ ប្រកាសលក់ឡាន

//s9.kh1.co/e9/e9520a0d344e261bc93a44f9468b66ed3dc6ccfc.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មកដឹងពីមូលហេតុ ដែល រឿង សោភ័ណ្ឌ ប្រកាសលក់ឡាន

ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យប្រដាល់ ប្រាកដជាបានស្គាល់រួចមកហើយ នូវកីឡាករ គុនខ្មែរ លំដាប់ A ក្នុងស្រុក គឺកីឡាករ រឿង សោភ័ណ្ឌ ហើយកាលពីពេលថ្មីៗនេះ ឃើញមានប្រិយមិត្តជាច្រើន ហាក់មានការងឿយឆ្ងល់ បន្ទាប់ពីបានឃើញអ្នកលេងគុនខ្មែររូបនេះ ប្រកាសលក់រថយន្តសំណព្វចិត្តរបស់ខ្លួន ម៉ាក Toyota Prius ពណ៌ស ស៊េរីឆ្នាំ ២០០៧ ក្នុងតម្លៃ ១២៥០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ រឿង សោភ័ណ្ឌ
  កីឡាករ រឿង សោភ័ណ្ឌ

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងមូលហេតុនៃការប្រកាសលក់រថយន្តនេះ រឿង សោភ័ណ្ឌ បាននិយាយប្រាប់គេហទំព័រ MSR យ៉ាងដូច្នេះថា៖

ដោយសារតែត្រូវការថវិការមកផ្គត់ផ្គង់គ្រួសារ ដែលកំពុងជួបការលំបាក ណាមួយរួបគេកំពុងព្យាបាលជំងឺ ហើយកូនក៏ឈឺ ខណៈផ្ទះក៏ផុតកុងត្រា ហើយការឡើងសង្វៀនក៏មិនបានឡើង ដែលនេះជាបន្ទុកផ្ទួនៗ ទើបត្រូវលក់ឡានយកលុយមកដោះស្រាយក្នុងគ្រានេះ។

កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ និងកូនស្រី
កីឡាករ រឿង សោភ័ណ្ឌ និងកូនស្រី

សោភ័ណ្ឌ បានបន្ថែមប្រាប់ប្រភពដដែលថា៖

លុយដែលបានពីលក់ឡាន នឹងយកទៅព្យាបាលរបួស និង ជំងឺ របស់ខ្លួនឲ្យជា១០០ភាគរយ ដើម្បីអាចប្រកួតបានវិញ ព្រោះមិនទាន់ចង់ឈប់នោះទេ។

កីឡាករ រឿង សោភ័ណ្ឌ

គួឲ្យដឹងដែរថា បើតាមការបង្ហោះរបស់កីឡាករ រឿង សោភ័ណ្ឌ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពេលនេះរូបគេបានលក់រថយន្ត Prius ខាងលើនេះដាច់ហើយ៕

https://s9.kh1.co/__image/w=622,h=785,q=100/14/1403ba4a14cddacdb8a48b2d09c0a8a4be5fc861.png

ប្រភពmsrsport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T