BTS ក្លាយជាក្រុមដំបូង ក្នុងសតវត្សរ៍នេះ ដែលជាប់លេខ១ លើតារាង Billboard Hot 100 ២​សប្តាហ៍ជាប់គ្នា

//s9.kh1.co/cc/cc7854ac962054d3a5570738ff7d4462fa4de6ff.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ BTS កំពុងលើកម្ពស់វិស័យ Kpop ឲ្យល្បីកក្រើកលើឆាកអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមក! មិនចម្លែកចិត្តនោះទេ ដែលកាលពីយប់មិញ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានចេញផ្សាយពីដំណឹងដ៏រីករាយនេះ ព្រោងព្រាតទាំងយប់។

កូរ៉េខាងត្បូង ៖ ចំណាត់ថ្នាក់លេខ១ របស់ BTS នៅលើតារាង Billboard Hot 100 ជាលើកដំបូង កាលពីសប្តាហ៍មុន គឺជាសមិទ្ធផលធំលំដាប់អន្តរជាតិមួយ សម្រាប់វិស័យ Kpop ទាំងមូល ក៏ដូចជាមុខមាត់សម្រាប់កូរ៉េខាងត្បូងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ប៉ុន្តែសមិទ្ធផលរបស់ BTS សម្រាប់ការ Come Back លើកនេះ គឺនៅមិនទាន់អស់នៅឡើយទេ។

នៅថ្ងៃទី ៨ ខែកញ្ញានេះ បទចម្រៀងថ្មីរបស់ពួកគេគឺ Dynamite ក៏ទទួលបានចំណាត់ថ្នាក់លេខ១ ជាថ្មីម្ដទៀត ក្នុងសប្ដាហ៍ទី២ ដែលនេះគឺជាការបំបែក កំណត់ត្រាថ្មី ធ្វើឲ្យ BTS ក្លាយជាក្រុមចម្រៀងដំបូង នៅក្នុងសតវត្សរ៍នេះ ដែលមានបទចម្រៀង ជាប់ចំណាត់ថ្នាក់លេខ ១ លើតារាង Billboard Hot 100 របស់អាមេរិក រយៈពេល ២​ សប្តាហ៍ជាប់ៗគ្នា

កាលពីសប្តាហ៍មុន BTS បានធ្វើឲ្យបណ្ដាញសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូទាំងពិភពលោក ចុះផ្សាយអំពីចំណាត់ថ្នាក់លេខ១ លើកដំបូងរបស់ពួកគេជាហូហែ។

ឥលូវនេះពួកគេទទួលបាន សមិទ្ធិផលថ្មីសម្រាប់សប្តាហ៍ទី ២ ជាហេតុធ្វើឲ្យ សារព័ត៌មាន និងប៉ុស្តិ៍ទូរទស្សន៍កូរ៉េ ចេញផ្សាយពីពួកគេព្រោងព្រាតទាំងយប់។

ទិន្នន័យរបស់ Nielsen Music បានរាយការណ៍ថា Dynamite ទទួលបាន ១៨២,០០០ downloads នៅសហរដ្ឋអាមេរិក ចន្លោះពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា រួមជាមួយចំនួន digital streams ដល់ទៅ ១៧.៥ លាន

BTS
BTS

នៅក្នុងសប្តាហ៍បញ្ចប់ ថ្ងៃទី ៦ ខែកញ្ញានេះ Dynamite ក៏ទាក់ទាញអ្នកស្ដាប់តាមរយៈវិទ្យុច្រើន រហូតដល់ ១៦ លាន ដែលចំនួននេះ ជាការកើនឡើងរហូតដល់ ៣៨% ពីតួលេខចាស់ ១១,៦ លាន កាលពីសប្តាហ៍មុន។

BTS
BTS

សមិទ្ធិផលថ្មីនេះ មិនមែនគ្រាន់តែជាជំហានសំខាន់សម្រាប់ BTS ក្នុងនាមជាសិល្បករកូរ៉េ ក្នុងវិស័យ Kpop ប៉ុណ្ណោះទេ។ វាបានធ្វើឲ្យពួកគេ ក្លាយជាក្រុមដំបូង និងតែមួយគត់ នៃសតវត្សរ៍ទី ២១ ដែលបានបង្ហាញខ្លួន ក្នុងចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Hot 100 ហើយរក្សាតំណែងនេះ រយៈពេល ២ សប្តាហ៍ជាប់គ្នាបែបនេះ។

សូមចូលរួមអបអរសាទរ BTS និងអ្នកគាំទ្រ សម្រាប់ការបំបែកកំណត់ត្រាថ្មីនេះ!

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T