មើលសឹងមិនស្គាល់ពេល Atichart តុបតែងខ្លួនកាចៗបែបនេះ

//s9.kh1.co/9e/9e23aa8c837230587634f570f2ffc64b2ab18e64.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែង Aum Atichart ជាតារាប្រុសដែលមានភាពទាក់ទាញខ្លាំងទៅលើរូបសម្បត្តិដ៏ស្រស់សង្ហា។

ថៃ៖ តារាសម្ដែងដ៏មានប្រជាប្រិយភាព Aum Atichart ពេលនេះ លោកនៅតែមានការគាំទ្រច្រើនពីទស្សនិកជន បើទោះបី តារាប្រុសរូបនេះ រៀបការមានភរិយារួចក៏ពិតមែន។ ម្យ៉ាងវិញទៀត តារាសម្ដែងពោរពេញ ដោយសមត្ថភាពរូបនេះ នៅតែអាចឈរជើងជាតួឯកប្រុស ប្រចាំប្រទេសបានដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលពី សមត្ថភាពសម្ដែងក្នុងខ្សែភាពយន្តនីមួយៗ តារាប្រុសវ័យ ៣៩ឆ្នាំរូបនេះ អាចសម្ដែងបានយ៉ាងល្អឥតខ្ចោះតែម្ដង។ ក្នុងនោះដែរ ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈហើយ តារារូបនេះ ក៏មានរូបសម្បត្តិសង្ហា មានសាច់ដុំធំតឹងណែងកង់ៗទោះបីវ័យកាន់តែជ្រេបន្តិចមែន។

តួយ៉ាង កាលពីពេលថ្មីៗនេះ Aum Atichart បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មើលលោកសឹងតែមិនស្គាល់ ព្រោះតារារូបនេះបានតុបតែមុខបិទពុកមាត់ស្រម៉ូមពេញផ្ទៃមុខតែម្ដង។ ជាពិសេស ទឹកមុខនៃរូបភាពទាំងនោះ មើលទៅពិតជារឹងមាំ និងកាចខ្លាំង ដែលគ្រប់ពេលធ្លាប់តែឃើញតារាសម្ដែងរូបនេះ បង្ហាញនៅស្នាមញញឹមប៉ុណោះ។ 

ជាក់ស្ដែង បន្ទាប់ពីទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានឃើញនៅរូបភាពថ្មីនៃការផ្លាស់ប្តូរការតុបតែងខ្លួនបែបកាចៗរបស់តារារូបនេះរួច ពួកគេពិតជាភ្ញាក់ផ្អើល និងមើលសឹងតែមិនស្គាល់អាយដល់ខ្លួនទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Aum Atichart 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T