ថាម៉េច! Liverpool កំពុងពិចារណាលក់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ ខណៈមានក្លិបនៅ PL ចំនួន៤ចាំទទួលយក

//s9.kh1.co/02/02cbebbf9696207302fd9ff77446b318425e9f69.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Liverpool កំពុងពិចារណាលក់ខ្សែប្រយុទ្ធ Rhian Brewster ខណៈ Aston Villa, Brighton, Sheffield និង Newcastle ចាំទទួលយក

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool កំពុងពិចារណាលក់ ខ្សែប្រយុទ្ធវ័យក្មេង Rhian Brewster នៅរដូវក្ដៅនេះ អមជាមួយការបញ្ចូលកិច្ចសន្យាអាចទិញត្រឡប់មកវិញបាន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Rhian Brewster
កីឡាករ Rhian Brewster

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ មិនសូវមានឱកាសបានចូលលេងច្រើននោះទេ នៅ Liverpool ដោយសារតែតំណែងប្រយុទ្ធ ក្នុងក្រុមលោក Jurgen Klopp មានកីឡាករ Mohamed Salah, Roberto Firmino និង Sadio Mane ជាអ្នករ៉ាប់រងទៅហើយ។

កីឡាករ Salah, Firmino និង Mane
កីឡាករ Salah, Firmino និង Mane

ជាមួយគ្នានេះ Liverpool រំពឹងថានឹងអាចទទួលបាន ២០លានផោន ពីការលក់ខ្សែប្រយុទ្ធជួយជម្រើសជាតិអង់គ្លេសអាយុក្រោម១៧ឆ្នាំ លើកពាន World Cup ឆ្នាំ២០១៧រូបនេះ  ដើម្បីប្រមូលថវិការនោះ មកផ្សែផ្សំទុកទិញកីឡាករថ្មីៗពង្រឹងក្រុម។

ហើយបើយោងតាមរបាយការណ៍របស់កាសែរត Sky Sports ក្លិបជើងឯក Premier League រដូវកាលមុន នឹងបញ្ចូលកិច្ចសន្យាអាចទិញត្រឡប់មកវិញបាន​ ទៅក្នុងកិច្ចព្រមព្រៀងលក់កីឡកររូបនេះ ប្រសិនបើត្រូវបញ្ចេញរូបគេនៅរដូវក្ដៅនេះមែននោះ។

កីឡាករ Rhian Brewster
កីឡាករ Rhian Brewster

គួររម្លឹកដែរថា Brewster បានចំណាយពេលពាក់កណ្ដាលរដូវកាលមុន ទៅលេងឲ្យក្លិប Swansea City ក្នុងលក្ខខណ្ឌខ្ចីជើង ដោយរូបគេស៊ុតបាន១១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២២ប្រកួត។

កីឡាករ Rhian Brewster កាលនៅ​ Swansea
កីឡាករ Rhian Brewster កាលនៅ​ Swansea

ទន្ទឹមនឹងនេះ បើយោងតាមប្រភពដដែលបានឲ្យដឹងថា មានក្លិបនៅ Premier League ចំនួន៤ កំពុងបើកទ្វារចាំទទួលយក Brewster ពី Liverpool ក្នុងនោះមានដូចជាក្លិប Aston Villa, Brighton និង Sheffield United ខណៈក្លិបសារិកាព្រៃ Newcastle United ចង់បានក្នុងកិច្ចសន្យាខ្ចីជើង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T