ក្នុងរឿងកាចឆ្នាស់ ប៉ុន្តែជីវិតពិត Yardthip ផ្ទុយស្រឡះ ថែមទាំងចិត្តសប្បុរសជួយក្មេងៗទៀត

//s9.kh1.co/39/3939e3f17df0ddc9807e233d9715ca713838e3e8.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែទៅដើរលេងសោះ តារាស្រីតួឆ្នាស់ Yardthip បានឆ្លៀតយក អំណោយចែកជូណដល់ ចាស់ជរា និងក្មេងៗ កុមារកំព្រានៃ មជ្ឍមណ្ឌលអភិវឌ្ឍន៍មួយ

ថៃ៖ តារាស្រីដ៏មានប្រជាប្រិយភពា ដែលទស្សនិកជនជាច្រើន បានទទួលស្គាល់នូវទេពកោសល្យខាងផ្នែកតួឆ្នាស់ឆ្នើម របស់តារាសម្តែងស្រី Yardthip ក្នុងរឿងភាគល្បីជាច្រើន ដែលធ្វើឲ្យមានសន្ទុះការគាំទ្រកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាសម្ដែង Yardthip បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្រជាច្រើន ដែលក្នុងនោះនាងបានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបានធ្វើដំណើរកម្សាន្តទៅលំហែកាយ បន្ទាប់ពីបានដកឃ្លា សម្រាកពីការងារសិល្បៈ។

អ្វីដែលជាពិសេសនោះ យើងបានសង្កេតឃើញថា តារាស្រីវ័យ៣៣ឆ្នាំរូបនេះ ក៏បានពាំនាំគ្រឿងបរិក្ខារបរិភោគជាច្រើន ដែលបានយកជូនទៅ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍​សុខមាល​ភា​ព​សង្គម ចែកដល់ ចាស់ជរា និងក្មេងៗ កុមារកំព្រា។ ក្នុងនោះ​រួមមាន​របស់ប្រើ​ប្រាស់ជាច្រើន ដូចជា ទឹកដោះគោ មី ត្រីខ អង្ក និងបរិក្ខារប្រើប្រាស់​មួយចំនួនទៀត។

យ៉ាងណាមិញ សកម្មភាពទាំងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយ តារាស្រីរូបនេះ ក៏បានអំពាវនាវ ដល់សប្បុរសជន  បើបានឆ្លងកាត់ សូមជួយជាវិភាគទាន ឬជាចែកអំណោយ ជូនដល់មជ្ឈមណ្ឌល​នោះ​ផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Yardthip
Yardthip
Yardthip
Yardthip
Yardthip
Yardthip
Yardthip និងកុមារកំព្រា
Yardthip និងកុមារកំព្រា
អំណោយរបស់Yardthip ដល់កុមារកំព្រា
អំណោយរបស់Yardthip ដល់កុមារកំព្រា
អំណោយរបស់Yardthip ដល់កុមារកំព្រា
អំណោយរបស់Yardthip ដល់កុមារកំព្រា
មជ្ឍមណ្ឌលអភិវឌ្ឍន៍​សុខមាល​ភា​ព​សង្គម
មជ្ឍមណ្ឌលអភិវឌ្ឍន៍​សុខមាល​ភា​ព​សង្គម
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T