បុរសជនជាតិសាំហ្គាពួរម្នាក់ និងជានិស្សិតដែលសិក្សា នៅសាកលវិទ្យាល័យ University of Edinburgh ក្នុងទីក្រុង Edinburgh ប្រទេសស្កតឡេន បានដើរពីទីក្រុង Edinburgh ទៅទីក្រុងឡុង ប្រទេសអង់គ្លេស ដែលមានចំងាយ ៦០៧គីឡូម៉ែត្រ និងចំណាយពេលអស់ ៨ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ ដើម្បីធ្វើការបរិច្ចាកប្រាក់ទៅឲ្យអង្គការ UNICEF។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជនជាតិសាំងហ្គាពួរ ដែលដើរពីទីក្រុង Edinburgh ទៅទីក្រុងឡុង មានឈ្មោះថា Teo Xu ដែលគាត់ធ្លាប់ជិះកង់ ជុំវិញប្រទេសស្កតឡេន បានចំងាយ ១,១០០គីឡូម៉ែត្រ ក្នុងរយៈពេល ២ឆ្នាំ។ ប្រភពដដែរបានបន្តទៀតថា លោក Teo Xu ដើរពីទីក្រុង Edinburgh ទៅទីក្រុងឡុង ក្នុងគោលបំណង បរិច្ចាកប្រាក់ចំនួន ២០០០ផោន (៣,១០៩ដុល្លារអាមេរិក) ទៅឲ្យ “UNICEF’s Children’s Emergency Fund”។ លោក Teo Xu ធ្វើដូច្នេះ ដើម្បីជំនះលើខ្លួនឯង និងជាវិធីដើម្បីកាត់បន្ថយ ការស្មុកស្មាញ បន្ទាប់ពីបញ្ចប់ការប្រលង ហើយក្នុងគោលបំណង បរិច្ចាកប្រាក់ផងដែរ។

យ៉ាងណាមិញ ចំងាយដែលលោក Teo Xu បានដើរពីទីក្រុង Edinburgh ប្រទេសស្កតឡេន ទៅទីក្រុងឡុង ប្រទេសអង់គ្លេស ស្មើនឹងគាត់ដើរពីទីក្រុង Jurong ទៅប្រលានយន្តហោះ Changi ក្នុងប្រទេសសឹង្ហបុរី ចំនួន ២០ដង។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]