តោក្រដាសអង់គ្លេសមិនអាចធ្វើអ្វីដាណឺម៉ាកបានទេ នៅក្នុងការប្រកួតយប់មិញនេះ (មានវីដេអូ)

//s6.kh1.co/5f/5f5eb9d66a6535fcde61a8d7adde734bba351d3f.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមជម្រើសជាតិអង់គ្លេសបានត្រឹមស្មើគ្នា០ទល់នឹង០ប៉ុណ្ណោះនៅក្នុងការប្រកួតជាមួយដាណឺម៉ាកកាលពីយប់មិញនេះ

បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេស និងដាណឺម៉ាកបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះកាលពីយប់នេះ ពោលគឺបញ្ចប់ការប្រកួតដោយលទ្ធផល០ទល់នឹង០។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane

ជាក់ស្តែងនៅក្នុងពីរប្រកួតនៃពានរង្វាន់ UEFA Nations League ឆ្នាំ២០២០នេះ ជម្រើសជាតិអង់គ្លេសរកបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយបាល់ប៉េណាល់ទីរបស់កីឡាករ Raheem Sterling ពេលប៉ះជាមួយអ៊ីស្លង់។ 

ដោយឡែកសម្រាប់ការប្រកួតយប់មិញនេះ អង់គ្លេសស៊ុតបាន៦ជើង ចំគោលតែ២លើកប៉ុណ្ណោះ។ រីឯជម្រើសជាតិដាណឺម៉ាកវិញមានឱកាសស៊ុតច្រើនជាងពោលស៊ុតបាន១១ជើង ចំគោលដៅបាន២លើកដូចគ្នា។ 

សកម្មភាពនៃការប្រកួតរវាងជម្រើសជាតិ អង់គ្លេស និង ដាណឺម៉ាក
សកម្មភាពនៃការប្រកួតរវាងជម្រើសជាតិ អង់គ្លេស និង ដាណឺម៉ាក

បើទោះបីជាអង់គ្លេសមានតារាឆ្នើមៗច្រើនក៏ពិតមែន ប៉ុន្តែពេលនេះកីឡាករមួយចំនួនកំពុងតែមានរបួស និងខ្លះទៀតត្រូវបានកាត់ឈ្មោះចេញដូចជាកីឡាករ Mason Greenwood និង Phil Foden ជាដើម។ ហើយបើយោងតាមលទ្ធផលយប់មិញនេះអង់គ្លេសមាន៤ពិន្ទុនៅក្នុងពូល A2 តាមពីក្រោមក្រុមកំពូលតារាងបែលហ្ស៊ិកចំនួន២ពិន្ទុ៕

តារាងពិន្ទុនៃពូល A2
តារាងពិន្ទុនៃពូល A2
ការប្រកួតរវាងក្រុមជម្រើសជាតិ អង់គ្លេស និង ដាណឺម៉ាក

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T