នៅប្រទេសជប៉ុន មានទីកន្លែងកំសាន្តមួយ ដែលមានឈ្មោះថា Tamamu Resort ស្ថិតនៅតាមជម្រាលភ្នំមួយកន្លែង លើកោះ Hokkaido ដែលមានទេសភាព យ៉ាងស្រស់ស្អាត ជាទីបំផុត និង អាចនិយាយបានថា មួយគ្មានពីរ តែម្តង។

នៅលើកំពូលភ្នំ ភ្ញៀវទេសចរ អាចមើលឃើញទេសភាព យ៉ាងស្រស់ត្រកាល ជាមួយនឹងពពក អណ្តែតគ្រប់ទីកន្លែង។ ទីតាំងនេះ មានឈ្មោះជាភាសា ជប៉ុនថា អានខាយ ដែលមានន័យថា សមុទ្រពពក ហើយទីកន្លែងដ៏អស្ចារ្យមួយនេះ បានទាក់ទាញភ្ញៀវទេសចរ យ៉ាងច្រើន ទៅកំសាន្តនៅទីនោះ។ ក្នុងនោះដែរ ភ្ញៀវទេសចរ ដែលទៅទីនោះ តែងតែងើបពីព្រលឹម ដើម្បីចាំទស្សនាថ្ងៃរះ និង ថតយករូបភាព ស្រស់ស្អាត ព្រមជាមួយនឹង ការទទួលទានអាហារពេលព្រឹកនៅ ទីនោះផងដែរ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖










តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]