ឃើញមានលុយវាល់លាន តាមពិត ទិនហ្វី មានខ្សែជីវិតគួរឲ្យអាណិត ទៅណាមកណាតែម្នាក់ឯង

//s4.kh1.co/65/6548826210fb94bc1454e2fb5be71078d3038d22.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្នុងនាមជាសិល្បករដ៏ល្បីល្បាញម្នាក់ មានក្រុមហ៊ុនផ្ទាល់ខ្លួន និងមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ ទីនហ្វី រស់នៅក្នុងជីវិតសាមញ្ញហើយតែងតែលេចមុខតែម្នាក់ឯង។

ចិន៖ កាលពីថ្ងៃទី ៨ ខែកញ្ញា កន្លងទៅនេះ យោងតាមព័ត៌មានស៊ីណាបានរាយការណ៍ថា តារាសម្តែង​ និងជាផលិតករដ៏ល្បីឈ្មោះលោក Stephen Chow ដែលប្រិយមិត្តបានស្គាល់ជា ទីនហ្វី ត្រូវបានគេប្រទះឃើញ តែម្នាក់ឯងនៅអាកាសយានដ្ឋានយ៉ាងសាមញ្ញបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈរូបភាពដែលគេបានចែកចាយ តារាកំប្លែងល្បីឈ្មោះរបស់ហុងកុងមួយរូបនេះ បានស្លៀកសម្លៀកបំពាក់យ៉ាងសាមញ្ញ អាវធំដែលបានរៀបចំឥវ៉ាន់ផ្ទាល់ខ្លួនដោយខ្លួនឯង មិនមានជំនួយការឬសាច់ញាតិនោះទេ ។

អ្វីដែលពិសេសនោះ តារាវ័យ៥៨ឆ្នាំរូបនេះ ក៏មិនបានទៅច្រកទ្វារ លំដាប់ថ្នាក់ជាន់ខ្ពស់ដែរ គេបានសង្កេតថា រូបលោកបានតម្រង់ជួរគ្នាដូចមនុស្សគ្រប់គ្នា ដែលរូបភាពនេះបានទទួលការកោតសរសើរ ដែលអ្នកគាំទ្រជឿជាក់ថា តារាសម្តែងរូបនេះមានអាកប្បកិរិយាជាសិល្បករដ៏អស្ចារ្យម្នាក់ វដែលកាន់តែល្បីល្បាញ កាន់តែដាក់ខ្លួនទៅវិញ។

យ៉ាងណាមិញ យោងទៅតាមព័ត៌មានដែលបានចែកចាយព្រោងព្រាត ទៅលើតារាជើងចាស់រូបនេះ ត្រូវបានគេចាត់ទុកថាជា «មនុស្សឯកោ» នៅពេលដែលមិត្តចាស់និង អ្នកសិល្បៈថ្មីជាច្រើន មិនអាច ទ្រាំនឹងចរិតដ៏សែនយ៉ាប់របស់របស់រូបលោកបាន ហេតុដូច្នេះហើយ គេតែងតែឃើញបង្ហាញខ្លួនតែម្នាក់ឯងតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា​ តារារូបនេះមានអាជីពដ៏អស្ចារ្យ ជាមួយឈ្មោះល្បីល្បាញជុំវិញពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ៣០០ លានដុល្លារ។ តារាសម្តែងរូបនេះក៏ជាស្ថាបនិកក្រុមហ៊ុនផលិតខ្សែភាពយន្ត Tinh Huy ហើយក៏បានចុះកិច្ចសន្យាគ្រប់គ្រងសិល្បករមួយចំនួនផងដែរ៕

សូមទស្សនារូបខាងក្រោម៖

ទីនហ្វី
ទីនហ្វី
ទីនហ្វី
ទីនហ្វី
ទីនហ្វី
ទីនហ្វី
ទីនហ្វីតែងតែប្រើប្រាស់ជីវិតសាមញ្ញ
ទីនហ្វីតែងតែប្រើប្រាស់ជីវិតសាមញ្ញ
ទិនហ្វីប្រទះឃើញនៅអាកាសយានដ្ឋានតែម្នាក់ឯង
ទិនហ្វីប្រទះឃើញនៅអាកាសយានដ្ឋានតែម្នាក់ឯង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T