អ្នកមេម៉ាយ Aff ទៅសមុទ្រលើកនេះ ទោះមិនលេងស្ទាយ៍ស៊ិចស៊ីខ្លាំង ក៏នៅតែទាក់ទាញ

//s4.kh1.co/9c/9c31b5f29dc1699fbc4bf452b1a4bdf237eda610.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះជាមានអាយុច្រើនមែន តែតារាសម្ដែងស្រី Aff Taksaorn នៅតែលេងខ្លួនខ្ញង់ បង្ហាញភាពស៊ិចស៊ីយ៉ាងខ្លាំង ក្នុងពេលទៅលេងសមុទ្រជាលក្ខណៈគ្រួសារ

ថៃ៖ ទន្ទឹមនឹងការវិលត្រឡប់មកចូលសិល្បៈសាជាថ្មីម្ដងទៀត តារាស្រី Aff Taksaorn នៅតែអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន ព្រមជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យ បើទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យជិត ៤០ ឆ្នាំ ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ចំពោះរឿងផ្ទាល់ខ្លួនវិញ ឃើញថាតារាស្រីរូបនេះ កាន់តែមានក្ដីសុខខ្លាំងឡើង ក្នុងការចំណាយពេលវេលាយ៉ាងកក់ក្ដៅជាមួយនឹងកូនស្រី តាមដែលអាចធ្វើទៅបាន។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងថែមទាំងបាននាំគ្រួសារ ក៏ដូចជា កូនស្រីសំណព្វរបស់ខ្លួន ទៅកម្សាន្តនៅឯសមុទ្រ ដែលធ្វើឲ្យហ្វេនៗ កំពុងរង់ចាំមើលពីរូបភាពដ៏ស្រស់ស្អាតពីម្ដាយកូនទាំងពីរនាក់នេះ ។ 

ប៉ុន្តែមិនយូរប៉ុន្មាន តារាស្រី Aff Taksaorn ក៏បានបង្ហាញឲ្យឃើញពីរូបភាពដ៏ត្រជាក់ភ្នែក ក្នុងពេលដែលនាងបានមកជាមួយរ៉ូបវែង ដែលមានពណ៌ចម្រុះ លេងទឹកសមុទ្រយ៉ាងរីករាយ ប៉ុន្តែនៅក្នុងនោះ នាងបែរជាលើកសំពត់ឡើង បង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនយ៉ាងខ្លាំង បញ្ចេញសាច់ភ្លៅសខ្ចីយ៉ាងទាក់ទាញ  ធ្វើឲ្យហ្វេនៗជាច្រើន មើលសឹងមិនដាក់ភ្នែកពីសម្រស់អ្នកម្ដាយរូបនេះ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 ​Aff 
 ​Aff 
 ​Aff 
 ​Aff 
 ​Aff 
 ​Aff 
 ​Aff  និង កូនស្រី 
 ​Aff និង កូនស្រី 
 ​Aff  និង កូនស្រី 
 ​Aff  និង កូនស្រី 
រូបភាពដ៏ទាក់ទាញរបស់ ​Aff 
រូបភាពដ៏ទាក់ទាញរបស់ ​Aff 
រូបភាពដ៏ទាក់ទាញរបស់ ​Aff 
រូបភាពដ៏ទាក់ទាញរបស់ ​Aff 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T