អស្ចារ្យណាស់! Ronaldo ជួយព័រទុយហ្គាល់យកឈ្នះស៊ុយអែត និងបានកំណត់ត្រាមួយនេះថែមទៀត

//s9.kh1.co/82/826f90b88bfec46df607f10d390e33fd70c60de0.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងការប្រកួតដ៏ស្វិតស្វាញកាលពីយប់មិញក្នុងពានរង្វាន់ Nations League រវាងព័រទុយហ្គាល់ទល់នឹងស៊ុយអែត កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាគ្រាប់បាល់ទី១០១របស់គាត់ឱ្យជម្រើសជាតិព័រទុយហ្គាល់។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញកាលពីយប់មិញក្នុងពានរង្វាន់ Nations League រវាងព័រទុយហ្គាល់ ទល់នឹងស៊ុយអែត ក្នុងជ័យជម្នះ ២-០។ កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាគ្រាប់បាល់ទី១០១របស់គាត់ ឱ្យជម្រើសជាតិព័រទុយហ្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានតែកីឡាករជម្រើសជាតិអុីរ៉ង់ Ali Daei តែម្នាក់គត់ ដែលរកគ្រាប់បាល់ឱ្យជម្រើសជាតិបានច្រើនបំផុតនៅលើពិភពលោក ពោលគឺរកបានរហូតដល់ ១០៩ គ្រាប់ឯណោះ។

  កីឡាករ Cristiano Ronaldo និង​  Ali Daei
  កីឡាករ Cristiano Ronaldo និង​  Ali Daei

តាំងពីឈានចូលវ័យ៣០ឆ្នាំ  កីឡាករ Cristiano Ronaldo រកបាន ៤៩ គ្រាប់ ហើយឱ្យព័រទុយហ្គាល់ ដែលជាកំណត់ត្រាច្រើនទ្វេដង បើប្រៀបធៀបទៅនឹងកំណត់ត្រាពីមុនរបស់គាត់។ វាក៏ជាគ្រាប់បាល់ទី ៧ របស់គាត់ទល់នឹងស៊ុយអែតផងដែរ។

ការអបអរគ្រាប់បាល់របស់ Ronaldo ទល់នឹងស៊ុយអែត
ការអបអរគ្រាប់បាល់របស់ Ronaldo ទល់នឹងស៊ុយអែត

គួរឱ្យដឹងផងដែរថា ពេលនេះ គ្រាប់បាល់របស់ Ronaldo បាននាំមុខកីឡាករកំពុងបម្រើអាជីព២រូបគឺ Sunil Chhetri ជម្រើសជាតិឥណ្ឌា នាំមុខ ២៩ គ្រាប់ និង Lionel Messi ជម្រើសជាតិអាហ្សង់ទីន នាំមុខ ៣១ គ្រាប់ ហើយគាត់ត្រូវការតែ ៧ គ្រាប់ទៀតប៉ុណ្ណោះដើម្បីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតឱ្យជម្រើសជាតិនៅលើពិភពលោក៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T