មកស្គាល់កាំមេរ៉ាធំជាងគេបំផុតលើពិភពលោក ដែលមានទំហំទៅដល់៣,២០០មេហ្គាភិចសែល

//s6.kh1.co/86/86a54e3bbb3791cf986daa4836368aeb942db479.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សមត្ថភាពនៃការអង្កេតរបស់កាំមេរ៉ានេះអាចនឹងជួយឲ្យវា មើលឃើញអង្គដែលមានពន្លឺខ្សោយៗ១០០លានដង ប្រសើរជាងភ្នែករបស់មនុស្សយើង។

ឈីលី៖ កាំមេរ៉ាឌីជីថលធំជាងគេបំផុតលើពិភពលោកអាចថតបានកូនហ្គោលមួយ ពីចម្ងាយ២៤គីឡូម៉ែត្រ។ នៅពេលមន្ទីរអង្កេតតារាសាស្ត្រ Vera C. Rubin Observatory ចាប់ផ្ដើមការសង្កេតនៅក្នុងឆ្នាំ២០២៣ កាំមេរ៉ារបស់វានឹងអាចចាប់យកទិដ្ឋភាពពេញលេញបែប panoramas នៃផ្ទៃមេឃខាងត្បូង រយៈពេលពីរបីយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេនស័ររូបភាពសម្រាប់កាំមេរ៉ាឌីជីថលធំជាងគេបំផុតលើពិភពលោកនេះ អាចចាប់រូបភាពដែលមានទំហំ៣,២០០មេហ្គាភិចសែលដំបូងគេបង្អស់ ដោយក្រុមនៅមន្ទីរពិសោធន៍ Department of Energy's SLAC National Accelerator Laboratory។ វាអាចនឹងបង្កើតជាកាតាឡុកនៃកាឡាក់ស៊ី និងអង្គអវកាសជាច្រើន ដែលអាចបង្កើតជាខ្សែភាពយន្តតារាសាស្ត្រធំបំផុត ហើយវានឹងបំបែកអាថ៌កំបាំងនៅក្នុងចក្រវាល។

រូបភាពទំហំ៣,២០០មេហ្គាភិចសែលដំបូងគេដោយប្រើសេនស័រជាច្រើន គឺមានទំហំធំទូលាយ ដូច្នេះវាត្រូវការអេក្រង់ទូរទស្សន៍ 4K ទំហំ៣៧៨អ៊ីញ ដើម្បីបង្ហាញទិដ្ឋភាពដ៏ច្បាស់នេះ។ សមត្ថភាពនៃការអង្កេតរបស់កាំមេរ៉ានេះអាចនឹងជួយឲ្យវា មើលឃើញអង្គដែលមានពន្លឺខ្សោយៗ១០០លានដង ប្រសើរជាងភ្នែករបស់មនុស្សយើង។

វាត្រូវបានរចនាឡើង ដើម្បីបង្កើតផែនទីកាឡាក់ស៊ីមីលគីវ៉េ រុករកថាមពលងងឹត នឹងស្ទង់មើលប្រព័ន្ធព្រះអាទិត្យ។ កំឡុងពេល១០ឆ្នាំនៃដំណើរការរបស់វា កាំមេរ៉ានេះត្រូវបានគេរំពឹងថា អាចនឹងចាប់បានរូបភាពនៃកាឡាក់ស៊ីរហូតទៅដល់២០ប៊ីលាន៕

https://s6.kh1.co/__image/w=650,h=365,q=100/5f/5f73b80f0ba89de9ac562f0602227aa2dc33335b.jpg
https://s6.kh1.co/__image/w=650,h=365,q=100/1b/1b0a3e4faca8271b61aefa872aa0f94ec155d57e.jpg
https://s6.kh1.co/__image/w=650,h=365,q=100/a4/a43d0760b7c71d594af48ef135decaf16af6bc71.jpg
https://s6.kh1.co/__image/w=650,h=365,q=100/e9/e9508da206456bf9e8356e19a1575fd3bee03cc3.jpg
https://s6.kh1.co/__image/w=650,h=365,q=100/12/129223195842009fd4b6d6727b36b542efa90bbf.jpg
https://s6.kh1.co/__image/w=650,h=365,q=100/1f/1fbe6170fbf112b1695f6294fa1bbd13d7d0eda5.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T