មិនធម្មតាទេ! Leeds កំពុងមានមហិច្ឆតា ទិញយកខ្សែបម្រើរបស់ PSG រូបនេះមកលេងនៅ Premier League

//s4.kh1.co/f3/f39d69958e79bf340ee299df597a17675ddfc76a.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Leeds កំពុងមានមហិច្ឆតាទិញយកខ្សែប្រយុទ្ធ Julian Draxler ពីក្លិប Paris Saint-Germain មករួមក្រុមនៅរដូវក្ដៅនេះ

បរទេស៖ ក្រោយជាប់មកលេងនៅក្រមខ័ណ្ឌ Premier League រដូវកាលថ្មីនេះ ក្លិប Leeds United បានចំណាយទុនទិញកីឡាករថ្មីៗមករួមក្រុមអស់ប្រមាណ៤០លានផោន (ឬ៥២លានដុល្លារ) រួចមកហើយ។ ក្នុងនោះក្លិបមួយនេះទិញបានកីឡាករ Rodrigo Moreno ពីក្លិប Valencia និងកីឡាករ Robin Koch ពីក្លិប SC Freiburg​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Rodrigo Moreno
  កីឡាករ Rodrigo Moreno
  កីឡាករ Robin Koch
  កីឡាករ Robin Koch

លើសពីនេះ Leeds ក៏កំពុងសម្លឹងឃើញកីឡាករថ្លៃៗមួយចំនួនទៀតផងដែរ ក្នុងនោះខ្សែបម្រើ Julian Draxler របស់ក្លិប Paris Saint-Germain ជាគោលដៅធំមួយដែលក្លិបអង់គ្លេសមួយនេះតាមទិញ។ ស្របពេលជាមួយគ្នានេះដែរ PSG ក៏កំពុងតែរៀបចំដាក់លក់តារាសញ្ជាតិអាល្លឺម៉ង់រូបនេះចេញផងដែរ។ 

កីឡាករ Julian Draxler 
កីឡាករ Julian Draxler 

យ៉ាងណាមិញបើតាមរបាយការណ៍របស់គេហទំព័រ RMC Sport បានឲ្យដឹងថា Draxler ហាក់ដូចជាមិនសូវចង់ផ្លាស់ទៅលេងឲ្យ Leeds នៅរដូវកាលថ្មីនេះនោះទេ ពោលរូបគេកំពុងរង់ចាំសំណើពីក្លិបផ្សេងៗទៀត។ គួរឲ្យដឹងដែរថាតាំងពីផ្លាស់មកលេងឲ្យ PSG កាលពីឆ្នាំ២០១៧មក កីឡាករវ័យ២៦ឆ្នាំរូបនេះរកបាន២០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប១២០ប្រកួតឲ្យក្លិប៕

កីឡាករ Julian Draxler 
កីឡាករ Julian Draxler 

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T