បុរសម្នាក់បានឡើងលើដំបូល នៃសណ្ឋាគារដ៏ខ្ពស់មួយខុសច្បាប់ ដើម្បីថតរូបទេសភាព ពីខាងលើចុះមកក្រោម យ៉ាងស្រស់ស្អាត និងបានបង្ហោះទៅលើ បណ្តាញអ៊ីនធឺណិតផងដែរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជនជាតិរុស្ស៊ី និងជាអ្នកទេសចរណ៏ម្នាក់ បានឡើងទៅលើដំបូល នៃសណ្ឋាគារ Swissotel ក្នុងប្រទេសសឹង្ហបុរី ដើម្បីថតរូបទេសភាព ពីខាងលើចុះមកក្រោម ដោយប្រើកាម៉េរាម៉ាក Canon EOS 40D ហើយការឡើងទៅលើដំបូលអាគារនេះ គឺជាទង្វើខុសច្បាប់។ ហេតុការណ៏នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ៩ និង ៣៩ព្រឹក ម៉ោងក្នុងប្រទេសសឹង្ហបុរី ប៉ុន្តែគ្មាននរណាម្នាក់បានដឹងនោះទេ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ រូបថតមួយសន្លឹកនោះ ត្រូវបានបង្ហោះនៅក្នុងប្លុកមួយ របស់ប្រទេសសឹង្ហបុរី ហើយបុរសជនជាតិរុស្ស៊ីនោះ បានប្រើប្រាប់គណនីឈ្មោះថា Raskalov និងបាននិយាយថា “នេះគឺជាទេសភាពមើលពីខាងលើដំបូល នៃអគារដែលខ្ពស់ជាងគេ នៅក្នុងប្រទេសសឹង្ហបុរី”។

គាត់បានបន្តទៀតថា គាត់បានឡើងទៅលើ ដំបូលអាគារនោះខុសច្បាប់ ប៉ុន្តែគាត់មិនត្រូវបាននរណាម្នាក់ឃើញនោះទេ ហើយគាត់បានចំណាយពេល ៤ថ្ងៃនៅក្នុងប្រទេសសឹង្ហបុរី ដើរជុំវិញទីក្រុង និងអានពីច្បាប់នៅក្នុងប្រទេសសឹង្ហបុរី ហើយទង្វើដែលគាត់បានធ្វើ អាចពិន័យឲ្យគាត់ ជាប់គុករយៈពេលពី ១ឆ្នាំឡើងទៅ៕

សូមទស្សនារូបថតទេសភាព ដែលបុរសជនជាតិរុស៊្សីរូបនោះបានថត ពីលើដំបូលសណ្ឋាគារ Swissotel នៅក្នុងប្រទេសសឹង្ហបុរី៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]