បវរកញ្ញាភេទទី៣រូបនេះ ត្រលប់ទៅជាមនុស្សប្រុសវិញ ក្រោយកែបាន៦ឆ្នាំ

//s4.kh1.co/05/05f64563606f7181050e163dc1938dadcd5f6660.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អស់រយៈពេល៦ឆ្នាំ បន្ទាប់ពីកែភេទ អតីតបវរកញ្ញាភេទទី ៣រូបនេះ ក៏បានសម្រេចចិត្ត កែភេទខ្លួនម្តងទៀត មកជាបុរស unisex វិញ

ថៃ៖ បើនិយាយពីប្រទេសថៃ ពិតជាមានភាពល្បីល្បាញជាពិភពនៃបវរកញ្ញាភេទទី ៣ដែលមានសម្រស់ស្រស់ស្អាតដូចស្រីពិតៗ ជាពិសេសនោះ មជ្ឈដ្ឋាននៃសង្គមរស់នៅរបស់ពួកគេ មិនខ្លាចការស្អប់ខ្ពើមពីមនុស្សជុំវិញខ្លួន និងបានការយកចិត្តទុកដាក់ក្នុងសង្គម ទៅលើក្មេងប្រុសជាច្រើនប្តេជ្ញាថា នឹងរស់នៅទៅតាមធម្មជាតិរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់ បវរកញ្ញាកែភេទ Trithipnipa Thippaphada ដែលជាប់ឈ្មោះ ជាបរវកញ្ញា Tiffany  Universe​ របស់ប្រទេសថៃ និងទទួលបានជ័យលាភីបរវកញ្ញា Trans World​ នៃប្រទេសថៃកាលពីឆ្នាំទៅនេះផងដែរ។

ទៀតសោត ជាមួយសម្រស់ដ៏ទាក់ទាញ ថែមទាំងមានរាងស្អាតទៀតផងនោះ បានធ្វើឲ្យ របស់បវរកញ្ញាភេទទី ៣រូបនេះ ទទួលបានការជោគជ័យយ៉ាងកត់សម្គាល់ ទោះជាយ៉ាងណាក្តី បន្ទាប់ពីបានវះកាត់កែភេទ អស់រយៈពេល៦ឆ្នាំ រូបនាងក៏បានសម្រេចកែភេទមកជាបុរស ភេទដើមរបស់នាងវិញ។

ក្នុងនោះផងដែរ ជាមួយការចាប់ផ្តើមដែលមានគំនិតប្លែករបស់នាង មិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តឈប់ប្រើអរម៉ូនអ៊ឹស្ត្រូសែន (ដែលមានឥទ្ធិពលធ្វើឱ្យសកម្មអ័រម៉ូនភេទស្រី) និងបានវះកាត់សុដន់ដើម្បីត្រលប់ទៅរកទម្រង់បុរសវិញទៀត។

ដោយឡែក អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះការសម្រេចចិត្តដ៏មុតមាំ ដោយគ្មាននរណាម្នាក់គិតថាមនុស្សប្តូរភេទ នឹងសម្រេចចិត្តវិលត្រឡប់ទៅរកភេទចាស់របស់ពួកគេឡើយ ដែលនៅពេលនេះ នាងបញ្ចេញនូវរូបរាងថ្មី ដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយមើលទៅពិតជាសង្ហារ។

ប៉ុន្តែ បើនិយាយអំពីការសម្រេចចិត្តរបស់នាងក៏បានលើកឡើងថា ធ្វើជាខ្លួនអ្នកតាមរបៀបដ៏ប្រសើរបំផុត មនុស្សនឹងនិយាយអំពីអ្នក ក្នុងលក្ខណៈវិជ្ជមាននិងអវិជ្ជមាន ដូច្នេះហេតុអ្វីមិនរស់នៅចង់ធ្វើអ្វីដែលខ្លួនចង់បាន។ យើងមិនចង់ធ្វើជាបុរសសង្ហាឬ នារីស្រស់ស្អាតយើងគ្រាន់តែចង់សប្បាយក្នុងការរស់នៅរបស់យើង គ្រាន់តែចង់អោយមនុស្សយល់ពីខ្លួនឯងមិនមែនផ្អែកលើអត្តសញ្ញាណយេនឌ័រនោះទេ។

អ្វីដែលពិសេសនោះរូបរាងថ្មីរបស់ អតីតបវរកញ្ញាភេទទី ៣ ពិតជាសង្ហារ ដែលមានរូបរាងស្រស់ស្អាត មុខតូចអក្សរ V ច្រមុះខ្ពស់មាត់គួរឱ្យស្រឡាញ់។ មនុស្សជាច្រើនចូលចិត្តរូបរាង unisex របស់គាត់ ដែលនោះហើយជាមូលហេតុដែលនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់មានអ្នកតាមដានជិត ៦ ម៉ឺននាក់៕

សូមទស្សនារូបខាងក្រោម៖

Trithipnipa កាលពីមិនទាន់កែភេទ
Trithipnipa កាលពីមិនទាន់កែភេទ
Trithipnipa កាលពីមិនទាន់កែភេទ
Trithipnipa កាលពីមិនទាន់កែភេទ
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាស្រី
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Trithipnipa កែភេទជាបុរសវិញ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T