អបអរសាទរ BLACKPINK និង Selena សម្រាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងតារាង Billboard Hot 100 សប្ដាហ៍នេះ!

//s6.kh1.co/86/8683c754f18f03ce0d211c48d09d4134df880826.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បទចម្រៀងរបស់ BLACKPINK ទទួលបានចំណាត់លេខ ១៣ នៅលើតារាង Billboard Hot 100 ក្នុងសប្ដាហ៍នេះ ធ្វើឲ្យហ្វេនៗមានមោទនភាពយ៉ាងខ្លាំង ហើយរំពឹងទុកថា ពួកគេនឹងទទួលបានលទ្ធផលកាន់តែល្អ សម្រាប់បទចម្រៀងក្រោយៗ។

កូរ៉េខាងត្បូង ៖ បទចម្រៀង Ice Cream ដែលពួកគេសហការជាមួយ Selena Gomez​ បានចេញផ្សាយជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែសីហា កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK 
BLACKPINK 

នេះបើយោងតាម ​​Nielsen Music / MRC Data បទចម្រៀងនេះទទួលបាន ១៨,៣ លាន U.S. streams និង ២៣,០០០ downloads sold ក្នុងសប្តាហ៍ដំបូងរបស់ខ្លួន ដែលបានបញ្ចប់ នៅថ្ងៃទី ៣ ខែកញ្ញា។

BLACKPINK 
BLACKPINK 

បទនេះក៏ទាក់ទាញចំណាប់អារម្មណ៍ អ្នកស្តាប់វិទ្យុខ្លាំងណាស់ដែរ ដោយក្នុងមួយសប្ដាហ៍ទទួលបាន ៥.១ លាន radio airplay ដែលបានបញ្ចប់ នៅថ្ងៃទី ៦ ខែ កញ្ញា ថ្មីៗនេះ។

បទនេះត្រូវបានរាប់បញ្ចូល ទៅក្នុងតារាង Digital Song Sales ដែលលក់ដាច់បំផុត នៅចំណាត់ថ្នាក់លេខ ២ និងតារាង Streaming Songs នៅចំណាត់ថ្នាក់លេខ ៨

Selena Gomez
Selena Gomez

នៅលើតារាងនៃការចាក់ផ្សាយ តាមវិទ្យុរបស់ Pop Songs Airplay បទ Ice Cream ក៏ទទួលបានចំណាត់ថ្នាក់លេខ ៣២ ដោយបទនេះ បានក្លាយជាបទចម្រៀងទី១ របស់ BLACKPINK ក្នុងការចូលរួម នៅលើតារាងមួយនេះ។

BLACKPINK 
BLACKPINK 

ជាលទ្ធផល បទចម្រៀងថ្មីរបស់ BLACKPINK និង Selena Gomez ដែលមានចំណងជើងថា Ice Cream នេះ ទទួលបានចំណាត់ថ្នាក់លេខ ១៣ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍ថ្មីនេះ (នៅថ្ងៃទី ៨ ខែកញ្ញានេះ) ដែលបានធ្វើឲ្យហ្វេនៗរបស់ពួកគេ មានមោទនភាពយ៉ាងខ្លាំង ហើយមានក្ដីរំពឹងទុកថា នឹងទទួលបានភាពជោគជ័យកាន់តែខ្លាំង លើតារាងចម្រៀងរបស់អាមេរិក សម្រាប់បទចម្រៀងក្រោយៗ។

BLACKPINK  និង Selena Gomez
BLACKPINK  និង Selena Gomez

គួររម្លឹកផងដែរថា បទចម្រៀងពីរបទរបស់ BLACKPINK ដែលបានចាប់ផ្តើម និងឈានដល់ចំណុចកំពូលលេខ ៣៣ លើតារាងនេះ កាលពីដើមឆ្នាំនេះ គឺបទ Sour Candy ដែលជាការសហការជាមួយ Lady Gaga នៅក្នុងខែមិថុនា និងបទ How You Like That នៅក្នុងខែកក្កដា៕

សូមអបអរសាទរដល់ BLACKPINK និង Selena Gomez សម្រាប់សមិទ្ធផលថ្មីនេះ!

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T