Martial គេល្អណាស់ស៊ុត១ Assist ១! បារាំងលត់ជើងឯករង World Cup ឆ្នាំ២០១៨ យ៉ាងចាស់ដៃយប់មិញ (មានវីដេអូ)

//s6.kh1.co/10/1081292cbe4433e018098bb065e609a1cfc95f9e.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បារាំងលត់ក្រូអាត ៤-២ ឡើងមកឈរលេខ២ ក្នុងពូល 3A

បារាំង៖ ក្រុមមាន់គកបារាំង នៅតែបន្តធ្វើឲ្យក្រុមក្រូអាតឈឺចាប់ ដោយកាលពីយប់មិញ ពួកគេបានលត់ក្រុមជើងឯករងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ មួយនេះ យ៉ាងចាស់ដៃដោយលទ្ធផល ៤ទល់នឹង២ ក្នុងការប្រកួតពានរង្វាន់ Nation League ពូល 3A ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតដែលប្រព្រឹត្តិទៅនៅកីឡដ្ឋាន Stade de France កាលពីម្សិលមិញនេះ ក្រុមភ្ញៀវក្រូអាតជាអ្នកបើកឆាកនាំមុខមុន សម្រេចទីដោយអតីតខ្សែការពារក្រុម​ Liverpool កីឡាករ Dejan Lovren នៅនាទីទី១៧។

  កីឡាករ Dejan Lovren (ខោ ស)
  កីឡាករ Dejan Lovren (ខោ ស)

ការប្រកួតអូសបន្លាយដល់នាទីទី៤៣ ម្ចាស់អាវលេខ៧ Antoine Griezmann បានស៊ុតតាមស្មើឲ្យបារាំង ក្រោយទទួលបានបាល់ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Anthony Martia ខណៈមុននឹងបញ្ចប់តង់ទី១ នៅនាទីទី៤៥+១ Martial ឆ្លៀតបន្ថែម១គ្រាប់ទៀត ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-១ វិញម្ដង។

កីឡាករ Antoine Griezmann  (លេខ៧)
កីឡាករ Antoine Griezmann  (លេខ៧)
  ខ្សែប្រយុទ្ធ Anthony Martia (ពាក់លេខ១១)
  ខ្សែប្រយុទ្ធ Anthony Martia (ពាក់លេខ១១)

លុះផ្លុំកញ្ចែចូលតង់ទី២ បានប្រមាណ១០នាទី ខ្សែប្រយុទ្ធ Josip Brekalo បានប្រើបច្ចេកទេស ញាក់ខ្សែការពារក្រុមបារាំង២-៣រូប ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យជួយក្រូអាតតាមស្មើ២ទល់នឹង២។

យ៉ាងណាមិញ បារាំងមិនបានបណ្ដោយឲ្យលទ្ធផលនេះរក្សាដល់បញ្ចប់ការប្រកួតនោះទេ ពោលខ្សែការពារ Dayot Upamecano  និង ជើងស៊ុតចាស់វស្សា Olivier Giroud បានបន្ថែមម្នាក់១គ្រាប់ទៀត នៅនាទីទី៦៥ និង ៧៧ ជួយបារាំងយក៣ពិន្ទុពីការប្រកួតនេះតែម្ដង។

  ជើងស៊ុតចាស់វស្សា Olivier Giroud
  ជើងស៊ុតចាស់វស្សា Olivier Giroud

តាមរយៈលទ្ធផលនេះ បានជួយបារាំងឡើងមកឈរលេខ២ ក្នុងពូល មាន៦ពិន្ទុ ស្មើគ្នាជាមួយក្រុមកំពូលតារាង ព័រទុយកាល់ ដែលបានយកឈ្នះក្រុមស៊ុយអែត ២-០ កាលពីយប់មិញនោះ។

តារាងពិន្ទុ
តារាងពិន្ទុ

គួរឲ្យដឹងដែរថា ១គ្រាប់រកបានកាលពីយប់មិញ ទល់នឹងក្រូអាត ជាគ្រាប់ទី៤០ហើយ របស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Giroud ក្នុងចំណោមការបង្ហាញខ្លួន៩៩ប្រកួត តាំងពីឆ្នាំ២០១១មកឲ្យជម្រើសជាតិបារាំង៕

សូមទស្សនាវីដេអូ សង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T