បែកធ្លាយរូប សៀវ ឡុងនី និង Jimmy Lin កាលពី១៦ឆ្នាំមុន ឲ្យហ្វេនចាប់អារម្មណ៍ព្រាតពីសម្រស់អ្នកទាំងពីរ

//s6.kh1.co/52/526e16f441112835d18b705e1bfdc86ef5413c3d.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឃើញរូបភាពនាពេលបច្ចុប្បន្ននេះ តារាប្រុសស្រី លោក Jimmy Lin និង Liu Yifei នៅតែមានភាពស្រស់ស្អាតលេចធ្លោ តែរូបសម្រស់របស់អ្នកទាំងពីរ កាលពី ១៦ ឆ្នាំមុន ក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍មិនចាញ់គ្នាដែរ

ចិន៖ ទោះបីជាបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងមានវ័យកាន់តែច្រើនក៏ដោយ តែបច្ចុប្បន្ននេះ តារាសម្ដែងប្រុស លោក Jimmy Lin និង តារាសម្ដែងស្រី Liu Yifei ហៅ សៀវ ឡុងនី នៅតែទទួលបានប្រជាប្រិយភាព ពីទស្សនិកជនជាច្រើន ចំពោះរូបសម្រស់ និងភាពលេចធ្លោ របស់តារាទាំងពីររូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកទាំងពីរកំពុងតែក្លាយជា ចំណាប់អារម្មណ៍យ៉ាងពិសេសពីបណ្ដាអ្នកគាំទ្រជាច្រើន  បន្ទាប់ពី រូបភាពរបស់ពួកគេ កាលពី ១៦ ឆ្នាំមុន ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម  ជាមួយនឹងសម្លៀកបំពាក់ពណ៌ក្រហម ព្រមជាមួយនឹង ភាពស្រស់ស្អាត ក្មេងវ័យ មិនចាញ់រូបសម្រស់នាពេលបច្ចុប្បន្ននេះ ឡើយ។ 

ម៉្យាងវិញទៀត នៅក្នុងរូបភាពទាំងនោះ ត្រូវបានហ្វេនៗជាច្រើន មើលឃើញពីភាពយុវវ័យ និងសកម្មភាពយ៉ាងស្និទ្ធស្នាល Liu Yifei និង Jimmy Lin ដែលធ្វើឱ្យមនុស្សជាច្រើនគិតថា ពួកគេពិតជាសាកសម ជាគូមាសនិងពេជ្រ បើទោះបីជា លោក Jimmy Lin មានអាយុច្រើនជាង Liu Yifei  ដល់ទៅ ១២ ឆ្នាំក៏ដោយ ដែលកាលពីពេលនោះ តារាសម្តែង Jimmy Lin មានវ័យ ២៩ ឆ្នាំ រីឯ Liu Yifei ទើបតែមានអាយុ ១៧ ឆ្នាំ តែប៉ុណ្ណោះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei 
Liu Yifei 
 Jimmy Lin 
 Jimmy Lin 
រូបភាព Liu Yifei និង Jimmy Lin កាលពី ១៦ ឆ្នាំមុន 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T