ហេតុតែមុខស្អាតស្រាប់! គ្រាន់តែប្ដូរស្ទាយ៍បន្តិចសោះ ស្តេឡា ស្រស់ស្អាតប្លែកខ្លាំង

//s6.kh1.co/df/dfce8f42df383e65a240193bdbc75fd677218897.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Influencer រាងតូចច្រឡឹងកញ្ញា ស្តេឡា បច្ចុប្បន្ន កំពុងមានមហាជនជាច្រើនចាប់អារម្មណ៍លើរូបសម្រស់មុខមាត់ស្រស់ស្អាតផូរផង់តែម្ដង។

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ កញ្ញា ស្តេឡា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកលេងបណ្ដាញសង្គមជាដើម។ ដោយតារាស្រីរូបនេះ តែងតែបង្ហាញភាពលេចធ្លោនៅលើបណ្ដាញសង្គមតាមរយៈការងារការសម្តែងបទចម្រៀងថ្មីៗ និងជួយផ្សព្វផ្សាយផលិតផលជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះយើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានភាពមមាញឹកជាមួយនឹងការងារខ្លាំងជាងមុន ក្រោយកាន់មានមហាជនស្គាល់ច្រើនជាងពេលមុនៗ។ ម្យ៉ាងវិញទៀត InFluencer រាងតូចច្រលឹងរូបនេះ មានទាំងសមត្ថភាព និងរូបសម្ផស្សស្រស់សោភា ឃ្យូតខ្លាំងថែមទៀតផង មិនថាមុខមាត់ ឬរូបរាងនោះទេ។ ជាពិសេស គ្រប់ពេលដែលនាង ធ្វើការរៀបចំខ្លួនបង្ហោះរូបម្ដងៗ តែងតែទទួលបានការកោតសរសើរពីរូបសម្រស់ស្ទើរតែគ្រប់ពេលតែម្ដង។ 

ជាក់ស្ដែង អ្នកគាំទ្រជាច្រើនធ្លាប់តែឃើញកញ្ញា ស្តេឡា តុបតែងខ្លួនបែបឃ្យូតៗ និងផាត់មុខបែបធម្មតា តែពេលនេះនាងបានផ្លាស់ប្ដូរស្ទាយ៍ការផាត់មុខមានការកែច្នៃគំនិតថ្មី បិទរូបដូចផ្កានៅលើចិញ្ចើម មើលទៅពិតជាប្លែក តែស្រស់ស្អាតខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ សម្លៀកបំបាក់ដែលនាងបានជ្រើសរើសមកស្លៀកក៏សាកសមទៀតផង ក្នុងនោះដែរ ក្រោយហ្វេនៗឃើញរូបប៉ុន្មានសន្លឹកនេះរូច ក៏ត្រូវបានហ្វេនៗលាន់មា់សរសើរជាច្រើនផងដែរ៕ 

ប្រភពរូបភាព៖ Janita Love

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
ស្តេឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T